គ្មានជំនឿជាក់ លើសមត្ថភាពខ្លួនឯង! សេដ្ឋិនីនិពន្ធ Mel Robbins បង្ហើបឱ្យធ្វើរឿង៣នេះ ជាបន្ទាន់
Ping Chou EngJANUARY 17 2025211 views

យោងការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យ Harvard បានឱ្យដឹងថា (Imposter Syndrome)  ដែលជាអារម្មណ៍សង្ស័យលើ សមត្ថភាពខ្លួនឯងនិងគ្មានទំនុកចិត្តសម្រេចកិច្ចការ គឺជារោគសញ្ញាក្លែងក្លាយមួយ កើតចេញពីរបស់អារម្មណ៍របស់មនុស្ស មិនមែនជាជំងឺវេជ្ជសាស្រ្តឡើយ។

 

យ៉ាងណាមិញអារម្មណ៍នេះបានកើតលើមនុស្សស្ទើរគ្រប់ប្រភេទ ហើយសូម្បីតែមនុស្សដែលមានជីវិតជោគជ័យខ្ពស់ក៏ដោយ។ ក្នុងនោះបើតាមសេដ្ឋិនីអ្នកនិពន្ធនិងវាគ្មិនលើកទឹកចិត្តដ៏ល្បីឈ្មោះ អ្នកស្រី Mel Robbins ក៏បានផ្តល់នូវវិធីសាស្រ្តធំៗចំនួន៣ ដែលអ្នកកំពុងជួបបញ្ហាអារម្មណ៍សង្ស័យលើខ្លួនឯងនេះ ត្រូវធ្វើជាបន្ទាន់៖

 

.ទទួលស្គាល់អារម្មណ៍ខ្លួនឯង៖ អ្នកស្រី Robbins បានបញ្ជាក់ថា នៅពេលដែលអ្នកមានអារម្មណ៍ថាជំនាញរបស់ខ្លួនឯងមិនមានតម្លៃ សមត្ថភាពខ្លួនឯងមិនអាចធ្វើបាន ការងារនោះមិនច្បាស់លាស់ ចូរអ្នកកុំជឿអារម្មណ៍និងការគាត់ទាំងហើយ ហើយអ្នកត្រូវទទួលស្គាល់ថាវាជាគំនិតអវិជ្ជមាន វាជាអារម្មណ៍បោកបញ្ជោតខួរក្បាល​អ្នក មិនឱ្យធ្វើរឿងពិបាកៗតែប៉ុណ្ណោះ។

 

.ធ្វើសកម្មភាព​ឱ្យច្រើន ទោះវាមិនមែនជារឿងងាយស្រួល៖ ភាពរីកចម្រើនជាធម្មតាគឺត្រូវឆ្លងកាត់ស្ថានភាពមិនស្រួល មនុស្សជាច្រើនដឹងថាពួកគេអាចធ្វើអ្វីបានតែពួកគេមិនធ្វើ។ ដូច្នេះអ្នកស្រី Robbins បានណែនាំថាចូរអ្នកមានសកម្មភាពឱ្យច្រើនលើអ្វីដែលអ្នកចង់ធ្វើ កុំរង់ចាំពេលវេលាឥតខ្ចោះ។ បញ្ហាឬការងារខ្លះទោះដឹងថាវាមិនមែនជារឿងងាយស្រួលក៏ដោយ គឺត្រូវតែរុញច្រានខ្លួនឯងឱ្យឆ្លងកាត់និងដោះស្រាយភាពមិនស្រួលនោះឱ្យបាន ទើបអ្នកលែងមានអារម្មណ៍សង្ស័យលើខ្លួនឯង។

 

.កត់ត្រានូសមិទ្ធិផលរបស់ខ្លួនឯង៖ បុគ្គលដែលមានអារម្មណ៍សង្ស័យលើខ្លួនឯង គឺជាអ្នកគិតថាខ្លួនមានភាពមិនគ្រប់គ្រាន់។ ហេតុនេះហើយអ្នកស្រី Robbins បានលើកទឹកចិត្តឱ្យ កត់ត្រានូវអ្វីដែលអ្នកបានធ្វើនិងជាសមិទ្ធិផលថ្មីចាស់ដើម្បីតាមដានការប្រែប្រួលនៃអារម្មណ៍ ស្ថានភាពជីវិត និងទុកជាសាក្សី ជាក់ស្តែងនៃសមត្ថភាពរបស់អ្នក ពេលអ្នកសង្ស័យពីខ្លួនឯងម្តងៗ។

 

គួរបញ្ជាក់ផងដែរថា អ្នកស្រី Mel Robbins គឺជាអ្នកនិពន្ធជនជាតិអាមេរិកវ័យ៥៦​ឆ្នាំ មានទ្រព្យសម្បត្តិ ខ្ទង់១៧លានដុល្លារ។ អ្នកស្រីមានស្នាដៃសៀវភៅលើកទឹកចិត្តជាច្រើនចំណងជើង ខណៈសៀវភៅមួយក្បាលរបស់អ្នកស្រីគឺ The 5 Second Rule បានធ្វើឱ្យកេរ្តិ៍ឈ្មោះអ្នកស្រីល្បីល្បាញជាសកល៕

 

 

Imposter Syndrome 5089237 Final D5b53a0d2f9b4a568022933d5f267930

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia