ក្តៅៗ! រដ្ឋបាលរាជធានីភ្នំពេញហាមពលរដ្ឋធ្វើរឿង ៣ នេះដាច់ខាតនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិន
ធី ស្រីល័ក្ខJANUARY 17 2025634 views

មុននេះបន្ដិចរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីការរៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀមណាម។ ដោយនៅក្នុងសេចក្ដីជូនដំណឹងនោះបានហាមដាច់ខាតមិនឱ្យធ្វើរឿង ៣នេះដាច់ខាត៖

 

១. មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ

២. មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ

៣. មិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

12

បន្ថែមពីលើនេះ រដ្ឋបាលរាជធានីក៏បានណែនាំឲ្យគ្រប់កន្លែងកម្សាន្ដសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្ដីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្រ្កាន ចរន្ដអគ្គិសនី ដែលអាចបង្កឲ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia