កាបូបដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកគឺ Debbie Wingham Upcycled Egg Bag ដែលមានតម្លៃ ៦.៧ លានដុល្លារ។ វាត្រូវបានបង្កើតឡើងដោយអ្នកឌីសាញដ៏ល្បីល្បាញមួយរូបគឺលោក Debbie Wingham ។ កាបូបនេះត្រូវបានផលិតចេញពីបណ្តុំនៃសម្ភារៈប្រណិតដែលបានកែច្នៃឡើងវិញ រួមមានស្បែកសត្វអូទ្រីស ស្បែកក្រពើ និងស្បែកពស់ថ្លាន់។ ហើយវាតុបតែងដោយត្បូងពេជ្រជាង ១ពាន់គ្រាប់ និងត្បូងមានតម្លៃផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន dailymail។
ស្របគ្នានេះដែរ ថ្ងៃនេះអេតមីនសូមលើកយកកាបូបល្បីៗចំនួន៥ ដែលមានតម្លៃស្មើរវីឡាមួយខ្នង។ ដោយក្នុងនោះរួមមានដូចជា៖
១. កាបូប Hermès Birkin Himalya៖ កាបូបនេះត្រូវបានផលិតចេញពីស្បែកក្រពើដ៏កម្រ ហើយរូបរាងរបស់វាស្រដៀងទៅនឹងកំពូលភ្នំដែលគ្របដណ្តប់ដោយព្រិលនៃភ្នំហិម៉ាឡៃយ៉ា។ កាបូប Birkin Himalya គឺកម្រមានណាស់ ហើយអាចលក់បានរហូតដល់ ៤00,000ដុល្លារ។
២. កាបូប Hermès Rose Gold Kelly៖ កាបូបនេះផលិតពីមាស ១៨ ការ៉ាត់ និងមានផ្នែករឹងដែលស្រោបដោយពេជ្រ។ វាជាកាបូបដែលមានកំណត់ ហើយអាចលក់បានរហូតដល់ ២ លានដុល្លារ។
៣. កាបូប Lana Marks Cleopatra Clutch៖ កាបូបប្រណិតនេះត្រូវបានផលិតចេញពីស្បែកក្រពើ Nile ពណ៌ស និងមានលក្ខណៈពិសេសដោយក្រវាត់ពេជ្រ។ វាជាកាបូបដែលមានកំណត់ ហើយអាចលក់បានរហូតដល់ ៤00,000 ដុល្លារ។
៤. កាបូបម៉ាក Chanel Diamond Forever៖ កាបូបនេះផលិតពីស្បែកកូនចៀមពណ៌ខ្មៅ និងមានខ្សែក្រវាត់ពេជ្រ។ វាជាកាបូបដែលមានកំណត់ ហើយអាចលក់បានរហូតដល់ ២៦១,000 ដុល្លារ។
៥. កាបូប Debbiel Wingham Upcycled Egg Bag: កាបូបនេះត្រូវបានផលិតឡើងពីវត្ថុប្រណីតដែលកែច្នៃឡើងវិញ រួមមានស្បែកសត្វអូទ្រីស ស្បែកក្រពើ និងស្បែកពស់ថ្លាន់។ វាជាកាបូបមួយដែលមានតម្លៃខ្ពស់បំផុតពោលអាចលក់បានរហូតដល់ទៅ ៦,៧ លានដុល្លារ ក្នុងឆ្នាំ ២០១៩។