បើមាន ៥០០ដុល្លារ ក្នុងដៃតែមិនទាន់ដឹងថា គួរយកទៅធ្វើអ្វីដើម្បីបង្កើនចំណូលបន្ថែម។ ខាងក្រោមនេះ គឺជារបរពេញនិយមទាំង ៥ នៅកម្ពុជា ដែលជាអាជីវកម្មមានសក្តានុពលខ្ពស់ ចាយដើមទុនតិច តែអាចរកចំណូលបានច្រើន៖
១/. លក់ផលិតផលតាមអនឡាញ៖ អ្នកអាចប្រើបណ្តាញសង្គម Facebook, Telegram និង TikTok ធ្វើជាហាងដើម្បីដាក់លក់ផលិតផលដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងបរិក្ខារតូចៗ ឬអីវ៉ាន់មួយតឹក ដោយទិញផលិតផលទាំងនោះក្នុងតម្លៃថោក ហើយលក់បន្តក្នុងតម្លៃចំណេញតិចតួច។
២/. ដាំបន្លែសរីរាង្គខ្នាតតូច៖ បើអ្នកស្នាក់នៅជាយក្រុង ឬសល់ដីទំនេរតិចតួច អ្នកអាចចាប់ផ្តើមដាំបន្លែធម្មជាតិដូចជា ស្ពៃស្រួយ, ខាត់ណា, ត្រកូន ឬខ្ទឹមសជាដើម ដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារ ឬសម្បូរអតិថិជននៅក្បែរផ្ទះ។ គ្រាប់ពូជ និងជីអាចចំណាយត្រឹមតែ ២០០ដុល្លារ ចំណែកឯផលចំណេញអាចទទួលបានទ្វេដង ប្រសិនបើគ្រប់គ្រងបានល្អ។
៣/. ផលិតសិប្បកម្មបង្កើតដោយដៃ៖ បើអ្នកមានជំនាញធ្វើគ្រឿងសិប្បកម្មដូចជា កាបូបដៃពីស្បែក, ខ្សែក, ខ្សែដៃ ឬរបស់ប្រើប្រាស់ផ្សេងៗ អ្នកអាចដាក់លក់តាម Facebook Marketplace, Etsy ឬ Telegram Group ដែលមានការលក់សិប្បកម្មជាច្រើន។ ចំណាយដើមទុនចន្លោះពី ១០០ដុល្លារ-៣០០ដុល្លារ តែអាចរកផលចំណេញបានខ្ពស់ ប្រសិនបើផលិតផលរបស់អ្នកប្លែក និងមានភាពច្នៃប្រឌិត។
៤/. លក់អាហារតាមផ្លូវ (Street Food)៖ ប្រភេទអាហារ Street food គឺជាអាជីវកម្មមួយដែលទទួលបានការពេញនិយមជាខ្លាំងពីសំណាក់បណ្តាលជនទូទៅ ជាពិសេសសិស្ស-និស្សិត និងអ្នកធ្វើការ ព្រោះពួកគេមានតម្រូវការខ្ពស់ទៅលើប្រភេទអាជីវកម្មទាំងនោះ។ ក្នុងអាជីវកម្មបែប Street food មានមុខរបរច្រើនដែលអ្នកអាចជ្រើសរើសបាន ហើយភាគច្រើននៃមុខរបរទាំងនោះមិនមានតម្រូវការចាយទុនច្រើនឡើយ ចំណែកឯចំណូលក៏អាចទាញបានច្រើនគួរសមដែរ។
៥/. គ្រូបង្រៀនតាមអនឡាញ៖ គ្រូបង្រៀនតាមអនឡាញគឺជារបរមួយប្រភេទដែលអនុញ្ញាតឲ្យអ្នកទាញចំណូលបានច្រើនគួរសម ហើយអ្នកអាចធ្វើការកំណត់ចំនួននៃចំណូលរបស់អ្នកបានតាមរយៈការដាក់តម្លៃនៃថ្លៃសិក្សា និងកំណត់ចំនួនសិស្ស។ ហើយអ្វីដែលពិសេសជាងនេះ អ្នកមានឱកាសក្នុងការចែករំលែកចំណេះដឹងដែលអ្នកមាន និងអាចពង្រឹងសមត្ថភាពខ្លួនឯងកាន់តែខ្លាំងតាមរយៈការបង្រៀនថែមទៀតផង។
គួរជម្រាបផងដែរថា ក្រៅពីមុខរបរទាំង ៥ ខាងលើ ការផ្ញើប្រាក់នៅធនាគារក៏ជាជម្រើសដ៏ល្អមួយដែរ ដែលអាចបង្កើតចំណូលអកម្មបន្ថែម ប្រសើរជាងទុកលុយចោល។ ក្នុងនោះ ធនាគារ Wing មានសេវាកម្មប្រាក់បញ្ញើដែលផ្តល់ការប្រាក់ខ្ពស់រហូតដល់ ៩% ក្នុងមួយឆ្នាំ ដោយអតិថិជនអាចដាក់ប្រាក់សន្សំចាប់ពី ១០ ដុល្លារឡើងទៅ ហើយអាចបើកគណនីសន្សំជាប្រាក់រៀល ឬដុល្លារក៏បាន។ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: 023 999 98។
យ៉ាងណាមិញ ដើមទុនតិចពុំមែនជាឧបសគ្គនៃភាពជោគជ័យទេ។ អ្វីដែលសំខាន់គឺចិត្តក្លាហាន ការស្រាវជ្រាវទីផ្សារ និងការមិនបោះបង់។ ចូរចាប់ផ្តើមជាមួយអ្វីដែលអ្នកកំពុងមានក្នុងដៃឥឡូវនេះ ដើម្បីសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook