នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសជាដំណឹងដល់បងប្អូនម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារឱ្យ។
ក្នុងសេចក្តីប្រកាសនោះក្រសួងបានបញ្ជាក់ថា ប្រសិនបើលោកអ្នកមានបំណងចង់នាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិន គឺត្រូវដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយភ្ជាប់មកជាមួយ លិខិតគំរូស្នើសុំ ដូចសេចក្តីជូនដំណឹងនេះ៕