ចង់ហោះទៅរៀននៅក្រៅប្រទេស ព្រោះចង់បានសញ្ញាបត្រលំដាប់អន្តរជាតិ? ជាដំណឹងល្អសម្រាប់អ្នកមិនចង់រស់នៅឆ្ងាយពីគ្រួសារ ឬមិនសូវមានលទ្ធភាពចំណាយនៅបរទេស។ ខាងក្រោមនេះ គឺជាសាកលវិទ្យាល័យធំៗ ២ សិស្ស-និស្សិតអាចបន្តការសិក្សានៅកម្ពុជា តែទទួលបានសញ្ញាបត្រដែលទទួលស្គាល់ជុំវិញពិភពលោក៖
១/. សាកលវិទ្យាល័យ De Montfort (DMU Cambodia)៖ ជាសាលកវិទ្យាល័យរបស់ចក្រភពអង់គ្លេស ដែលបានបើកសាខាដំបូងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ ២០២៣។ សកលវិទ្យាល័យនេះផ្តល់កម្មវិធីសិក្សាលើជំនាញជាច្រើនដូចជា Accounting and Finance, Business Management, Computer Science, Cyber Security, Finance and Investment, Marketing និង Politics & International Relations, MBA Global និង MSc Finance & Banking។ ចំពោះសាស្ត្រាចារ្យ និងកម្មវិធីសិក្សាទាំងអស់ប្រើស្តង់ដារអង់គ្លេស ដោយបញ្ចប់ការសិក្សានឹងទទួលសញ្ញាបត្រពី DMU UK ផ្ទាល់តែម្តង។
អ្វីដែលកាន់តែពិសេស បច្ចុប្បន្នសាកលវិទ្យាល័យ DMU Cambodia កំពុងផ្តល់ជូនអាហារូបករណ៍ជាច្រើនកន្លែង និងស្វែងរកការងារឲ្យសិស្ស-និស្សិតបន្ទាប់ពីបញ្ចប់ការសិក្សាថែមទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ផេក De Montfort University Cambodia ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៨ ៩៩៩ ៦៨២ / ០៩៨ ៩៩៩ ៥៨២។
២/. សាកលវិទ្យាល័យ Paragon International៖ គឺជាសាកលវិទ្យាល័យឯកជនឈានមុខគេមួយនៅកម្ពុជា ដែលមានសាកលវិទ្យាល័យបរទេសជាដៃគូច្រើននៅតាមប្រទេសជុំវិញពិភពលោក ខណៈកម្មវិធីសិក្សាទាំងអស់ប្រើភាសាអង់គ្លេសជាគោល។
Paragon.U ផ្តល់កម្មវិធីសិក្សាយ៉ាងសម្បូរបែបដូចជាជំនាញ វិស្វកម្ម, សេដ្ឋកិច្ច និងការគ្រប់គ្រង, បច្ចេកវិទ្យាព័ត៌មាន, ភាសា និងសិល្បៈ។ កម្មវិធីក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្ររួមមាន MBA, MA in International Relations, MSc in MIS, MSc in Computer Science និង Doctoral Programs ជាដើម។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ផេក Paragon International University ឬទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៦ ១១១ / ០១៥ ៩៩៦ ១១។
គួរជម្រាបផងដែរថា ក្រៅពីសាលកវិទ្យាដ៏មានសក្តានុពលទាំងពីរខាងលើ នៅប្រទេសកម្ពុជាមានសាលារៀន និងសាកលវិទ្យាជាច្រើនដែលមានគុណភាព និងស្តង់ដារខ្ពស់ ខណៈត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook