ផ្សារទំនើប Super Duper សម្ពោធសាខាថ្មីនៅផ្លូវ2004 ជាផ្លូវការហើយ

ការសម្ពោធជាផ្លូវការសាខាថ្មី ផ្លូវ2004 របស់ផ្សារទំនើប Super Duper បានបង្ហាញយ៉ាងច្បាស់ពីការបន្តពង្រីកប្រតិបត្តិការអាជីវកម្ម នៅទីតាំងសំខាន់ៗ ដើម្បីបន្តផ្តល់នូវភាពងាយស្រួលដល់អតិថិជនប្រចាំថ្ងៃអោយបានកាន់តែច្រើនជាមួយទំនិញសម្បូរបែប ប្រកបទៅដោយគុណភាពខ្ពស់ និងការបើកដំណើរការ 24ម៉ោងជារៀងរាល់ថ្ងៃ ប្រកបដោយបរិយាកាសល្អ ព្រមទាំងសេវាកម្មរួសរាយរាក់ទាក់។

 

ពិធីសម្ពោធជាផ្លូវការរបស់ផ្សារទំនើប Super Duper ផ្លូវ2004 មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន និងដៃគូរសហការជាច្រើន ធ្វើអោយពិធីសម្ភោធនេះ កាន់តែមានភាពអ៊ូអរបន្ថែមទៀត។ លោក សុភក្រ្ត័ ជាអ្នកគ្រប់គ្រងម្នាក់នៅផ្សារទំនើប Super Duper សាខាផ្លូវ2004 បានថ្លែងថា «យើងពិតជាមានសេចក្តីរំភើបណាស់ ដែលបានបើកដំណើរការសាខាថ្មីជាផ្លូវការនៅផ្លូវ2004ក្នុងថ្ងៃនេះ ក៏ដូចជាសាខាទី6 ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនបន្ថែមទៀត»

 

លោកបានបន្ដថា «តាមរយៈសាខាថ្មីនេះ យើងក៏ទទួលបានឱកាស ក្នុងការផ្តល់ជូនអតិថិជននូវផលិតផលច្រើនសម្បូរបែប បន្លែ ផ្លែឈើ ត្រី សាច់ ស្រស់ៗ គ្រឿងទេស ព្រមទាំងផលិតផលក្នុង និងក្រៅស្រុក ដែលអតិថិជនពិបាកស្វែងរកនៅផ្សារទំនើបដទៃ ក៏អាចរកជាវនៅទីនេះបាន គ្រប់ពេលវេលា ដោយសារតែយើងបើកដំណើរការ 24ម៉ោង »

 

ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីជាផ្លូវការ ផ្សារទំនើប Super Duper ផ្លូវ2004​ បានធ្វើការបញ្ចុះតម្លៃពិសេស 10% គ្រប់មុខទំនិញនៅក្នុងហាង ចាប់ពីថ្ងៃសុក្រ ទី15នេះ រហូតដល់ ថ្ងៃអាទិត្យទី17 ខែសីហា 2025 ដោយមានរយៈពេល 3ថ្ងៃ។

4

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ផ្សារទំនើប Super Duper មាន6សាខា ហើយសាខានីមួយៗ មានតាំងលក់ផលិតផលរាប់ម៉ឺនមុខ រួមបញ្ចូលទាំង ត្រី សាច់ បន្លែ ផ្លែឈើស្រស់ៗ គ្រឿងទេស ផលិតផលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ ទាំងផលិតផលក្នុងស្រុក និង តំបន់អាស៊ី រួមទាំងផលិតផលពីប្រទេស អូស្រ្តាលី អង់គ្លេស អាមេរិក ប្រកបទៅដោយគុណភាព ព្រមទាំងបុគ្គលិកមានភាពរួសរាយរាក់ទាក់ និងបើកដំណើរការ​24ម៉ោងរាល់ថ្ងៃ ប្រកបបរិយាកាសល្អ ។​

5

Super Duper Supermarket has officially opened a new branch on Street 2004.

The grand opening of Super Duper Supermarket’s new branch on Street 2004 today highlights the company’s ongoing expansion into key locations, aiming to provide greater convenience to customers with a wide selection of high-quality products, 24-hour service, a pleasant atmosphere, and friendly staff.

 

The official opening ceremony at the Street 2004 branch saw a large turnout of customers and partners, adding excitement to the event. Sopheak, one of the supervisor at Super Duper Street 2004 said, “We are very excited to officially open our sixth branch today on Street 2004 to offer even more convenience to our customers.”

2

He added, “With this new branch, we can offer a wide variety of products including fresh vegetables, fruits, fish, and meat. We also carry items that are hard to find in other supermarkets. Plus, we are open 24 hours a day, so customers can shop anytime.”

3

To celebrate the grand opening, Super Duper Supermarket Street 2004 is offering a special 10% discount on all items from this Friday through Sunday, August 2025, for three days.

 

Currently, Super Duper Supermarket operates six branches across Phnom Penh, each branch offering tens of thousands of products such as fish, meat, vegetables, fresh fruits, spices, daily necessities from Cambodia and around Asia, as well as goods from Australia, England, and the USA—all available 24 hours a day in a welcoming atmosphere with friendly service.

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia