រថយន្តអគ្គិសនី Leapmotor C10 តម្លៃត្រឹមតែ $30,000 បានមកដល់ប្រទេសកម្ពុជាហើយជាមួយនឹងភាពទំនើបជាច្រើនមិនគួរឱ្យជឿ  
Hang ChhenglyAUGUST 15 2025

 

Leapmotor គឺជាម៉ាករថយន្តអគ្គិសនីដ៏ល្បីដែលជាសមាជិកនៃក្រុមហ៊ុនយក្សនៅអឺរ៉ុបគឺ Stellantis Group ហើយឥលូវនូវមានវត្តមាននៅប្រទេសកម្ពុជាជាផ្លូវការហើយតាមរយៈក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខរបស់ខ្លួនគឺ TF Motors Cambodia។ វត្តមានរថយន្ត Leapmotor ពីរម៉ូដែលដំបូងគេដែលមាននៅលើទីផ្សារកម្ពុជាគឺ Leapmotor C10 និង Leapmotor T03 បានបង្កើនការចាប់អារម្មណ៏ជាខ្លាំងលើតម្លៃដ៏សមរម្យ និង ភាពទំនើបមិនគួរអោយជឿអំពីរថយន្ត Leapmotor C10 បានរចនាយ៉ាងទាក់ទាញនិងមានអំណាច ចំណែកផ្នែកខាងក្នុងវិញគឺធំទូលាយយ៉ាងប្រណិត អមដោយលក្ខណៈពិសេសដ៏សំបូរបែប និង មានរយៈចម្ងាយបើកបរបានឆ្ងាយ 530Km ហើយមានតម្លៃដ៏អស្ចារ្យត្រឹមតែ $30,000 ប៉ុណ្ណោះ ព្រមទាំងទទួលបានការធានារយៈពេល 5 ឆ្នាំទៀតផង ដែលពិតជាមានការប្រកួតប្រជែងខ្លាំងក្នុងផ្នែករថយន្តអគ្គិសនី SUV នៅលើទីផ្សារប្រទេសកម្ពុជាដោយផ្តល់ជូននូវបទពិសោធន៍នៃការបើកបររថយន្តអគ្គិសនីដ៏ប្រណិតក្នុងតម្លៃប្រកួតប្រជែងជាខ្លាំង

 1.lp

Leapmotor C10 មិនត្រឹមតែជារថយន្តអគ្គិសនីដែលមានគុណភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយនៃយុទ្ធសាស្ត្រលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន Leapmotor ក្នុងការផ្តល់ជូនរថយន្តអគ្គិសនីទូទាំងពិភពលោកក្នុងតម្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់អាចងាកមកប្រើប្រាស់រថយន្តអគ្គិសនីបានដោយមិនចំណាយច្រើនការរចនាឡើងជាមួយនឹងបច្ចេកវិទ្យាស្តង់ដារពិភពលោក បានផ្តល់នូវរថយន្ត  Leapmotor C10 ដែលមានតុល្យភាពនៃបច្ចេកវិទ្យាដ៏ទំនើប ផាសុកភាពខ្ពស់ និង ដំណើរការបើកបរយ៉ាងមានថាមពល ដើម្បីផ្តល់នូវភាព ស័ក្តសមយ៉ាងល្អបំផុតសម្រាប់អ្នកបើកបរទូទៅជាពិសេសប្រជាជនកម្ពុជាដែលចង់ទទួលបានមធ្យោបាយធ្វើដំណើរប្រកបដោយនិរន្តរភាព និង មិនប៉ះពាល់ដល់បរិស្ថាន

2.lp 

ចំណុចសំខាន់ដែលប្រកួតប្រជែងខ្លាំង ជាប្រភេទរថយន្តអគ្គិសនី SUV ដ៏ទាន់សម័យ និងមានបច្ចេកវិទ្យាខ្ពស់ តែរថយន្ត Leapmotor C10 លក់ជូនក្នុងតម្លៃត្រឹមតែ $30,000 ប៉ុណ្ណោះសម្រាប់ទីផ្សារប្រទេសកម្ពុជា។ ខណៈដែលរថយន្តប្រភេទអគ្គិសនីភាគច្រើនគឺមានតម្លៃខ្ពស់អាស្រ័យលើរយៈចម្ងាយបើកបរ និង ភាពទំនើប, ក៏ប៉ុន្តែរថយន្ត Leapmotor បានធ្វើឱ្យអ្នកទិញពិតជាភ្ញាក់ផ្អើលលើប្រណិតភាពដ៏ទំនើបទាន់សម័យ និងមានសុវត្ថិភាពខ្ពស់ ក្នុងតម្លៃយ៉ាងសមរម្យបំផុត

 3.lp

កាប៊ីនដ៏ធំទូលាយដែលស័ក្តសមគ្រប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ រថយន្តនេះមានប្រវែងបណ្តោយ 4,739mm, ទទឹង1,900mm , កម្ពស់ 1,680mm និង គម្លាតកង់មុខក្រោយ 2,825mm ដែលធ្វើឱ្យរថយន្ត Leapmotor C10 ពិតជាលេចធ្លោនិងទទួលបានការចាប់អារម្មណ៏ខ្លាំងទៅលើផ្នែកខាងក្នុងធំទូលាយ និងមានពណ៌ត្នោតខ្ចី (Curillio Brown) គួរឱ្យទាក់ទាញបំផុត5.lp មិន​ថា​អ្នក​មានដំណើរកម្សាន្តលក្ខណៈគ្រួសារនាពេល​ចុង​សប្តាហ៍ ឬ មានតម្រូវការដឹកសម្ភារៈច្រើនសម្រាប់ការប្រើប្រាស់​ក្នុង​ទីក្រុង​នោះទេ ក៏រថយន្ត Leapmotor C10 ផ្តល់នូវ​កន្លែង​ផ្ទុកសម្ភារៈបានច្រើនចំណុះ 435 លីត្រ ហើយបើសិនជាអ្នកបត់​កៅអី​ខាង​ក្រោយឱ្យរាបស្មើរនោះអ្នកអាចពង្រីកកន្លែងដាក់សម្ភារៈបានកាន់តែច្រើនរហូត​ដល់ 1,410 លីត្រឯណ្ណោះដោយសារវា​ជា​រថយន្តប្រភេទ SUV ចំនួន៥កៅអីពេញខ្នាត នោះវានឹង​ផ្តល់នូវ​ផាសុកភាព​ខ្ពស់ដល់អ្នកបើកបរ និង អ្នករួមដំណើរ​ទាំងកៅអី​​មុខនិង​ក្រោយ។

 

ផ្នែកខាងក្នុងដ៏ប្រណិត និង មុខងារប្រើប្រាស់ទំនើបៗលំដាប់លំពូល ពេលឈានជើងចូលទៅក្នុងរថយន្ត Leapmotor C10 នោះអ្នកនឹងទទួលបានអារម្មណ៏ប្រៀបដូចជាកំពុងឈានជើងឆ្ពោះទៅកាន់អនាគត ហើយអ្នកនឹងត្រូវបានស្វាគមន៍ដោយកាប៊ីនពណ៌ត្នោតខ្ចីដ៏ស្រស់ស្អាតយ៉ាងប្រណិតភាព អមដោយពូកស្បែកកម្រិតខ្ពស់ និងលក្ខណៈពិសេសទំនើបៗជាច្រើនដូចជា៖

-         កៅអី welcome seat6.lp 

-         កៅអីអេឡិចត្រូនិចសារ៉េអូតូ10.lp

-         មុខងារបញ្ឆេះរថយន្តដោយប្រើកាត

-         អេក្រង់ប៉ះកម្សាន្តធំរហូតដល់ 14.6 អ៊ីញដែលផ្តល់ពត៌មានរថយន្តបានច្បាស់ល្អ7.lp

-         តាប់ឡូប្រភេទឌីជីថលទំហំ 10.25 អ៊ីញដ៏ទំនើបកម្រិត HD

-         មុខងារសាកថ្មទូរស័ព្ទឥតខ្សែ9.lp

-         ភ្លើង Ambient Light ដែលបង្កើនសម្រស់រថយន្តផ្នែកខាងក្នុងកាន់តែស៊ីវិល័យ

-         ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដ៏ឆ្លាតវៃ

 10.lp

អំពីអាគុយ និង ថាមពល រថយន្ត Leapmotor C10 បំពាក់ដោយអាគុយទំហំ 69.9kWh ប្រភេទ Lithium-Iron Phosphate (LFP)។ បច្ចេកវិទ្យាថ្មីសម្រាប់អាគុយរថយន្តនេះត្រូវបានបញ្ចូលទៅក្នុងរចនាសម្ព័ន្ធរបស់រថយន្តដោយប្រើបច្ចេកវិទ្យា Cell-to-Chassis (CTC) ដែលផ្តល់នូវរយៈចម្ងាយស្តង់ដាររហូតដល់ 530Km សម្រាប់ការសាកថ្មមួយពេញ និង ផលិតថាមពលបាន 228 hp និងកម្លាំងរមួល 320Nm ។

 

ប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត Leapmotor ៖ គឺបំពាក់ដោយប្រព័ន្ធជំនួយ និង ប្រព័ន្ធឆ្លាតវៃជាច្រើនមានដូចជា៖

-         Leapmotor Pilot ជាជំនួយការបើកបរដ៏សុវត្ថិភាពបំផុត

-         កាំម៉ារ៉ា 540 ដឺក្រេមើលឃើញបាតរថយន្ត និង មានសេនស័រមួយជុំជំនួយការចូលចតរថយន្ត

-         Radar ផ្នែកខាងមុខជំនួយដល់ការបើកបរយ៉ាងមានទំនុកចិត្តនិងសុវត្ថិភាពខ្ពស់

-         កាំម៉ារ៉ា Record កម្រិត 4k ភ្ជាប់មកជាមួយរថយន្តរួចជាស្រេច

-         ពោងសុវត្ថិភាព

-         ប្រព័ន្ធ​ ADAS មានដូចជា Adaptive Cruise Control, Lane Keep Assist, និង Auto Emergency Braking ដែលផ្តល់សុវត្ថិភាពខ្ពស់

-         អមដោយរចនាសម្ព័ន្ធនៃប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដែលបានធ្វើឱ្យរថយន្ត Leapmotor C10 ទទួលបានពានរង្វាន់សុវត្ថិភាពកម្រិតផ្កាយ៥ពី Euro NCAP ក្នុងឆ្នាំ២០២៤

ដូច្នេះ មិនថាអ្នកធ្លាប់ប្រើប្រាស់រថយន្តអគ្គិសនីពីមុន ឬ​​ ជាអតិថិជនថ្មីដែលប្រើប្រាស់រថយន្តអគ្គិសនីលើកដំបូងនោះទេ ក៏លោកអ្នកទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យបំផុតជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពី Leapmotor C10 ផងដែរ

 

សរុបមក អ្វីគ្រប់យ៉ាងត្រូវបានរចនាឡើងដើម្បីផ្តល់ជូនភាពអស្ចារ្យដល់ប្រជាជនកម្ពុជាក្នុងការទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យពីរថយន្តអគ្គិសនី Leapmotor C10 ដែលជាធម្មតាអ្នកអាចស្វែងរកបានជាមួយប្រណិតថ្លៃៗប៉ុណ្ណោះប៉ុន្តែ ក្រឡេកមកមើលតម្លៃមិនគួរឲ្យជឿពី Leapmotor C10 ដែលជារថយន្តអគ្គិសនីប្រភេទ SUV ដំបូងគេដែលមាន option ទំនើបៗដោយលក់ក្នុងតម្លៃត្រឹមតែ $30,000 ប៉ុណ្ណោះជាតម្លៃក្នុងប្រទេសកម្ពុជា

 4.lp

ឥឡូវនេះលោកអ្នកអាចធ្វើការបើកបរសាកល្បងរថយន្តអគ្គិសនី Leapmotor C10 ដោយឥតគិតថ្លៃ!

ដើម្បីឈានទៅរកមធ្យោបាយបែបអនាគត និងជាជម្រើសនៃការបើកបរដ៏ឆ្លាតវៃនាយុគសម័យថ្មីនេះ ដោយទទួលបានរថយន្តថ្មីបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និង មិនចំណាយច្រើន លោកអ្នកអាចស្វែករកនូវរថយន្ត Leapmotor C10 ឥលូវនេះដើម្បីទទួលបានតម្លៃកាន់តែពិសេស និងការធានាបានត្រឹមត្រូវពីក្រុមហ៊ុននាំចូលផ្លូវការ លេខទូរស័ព្ទទំនាក់ទំនង៖​ 010 888 061 088 477 7772

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia