ប្រទេសថៃជាប្រទេសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយមានភាពរួសរាយរាក់ទាក់ ដូច្នេះហើយទើបប្រទេសថៃតែងតែជាប់ចំណាត់ថ្នាក់ក្នុងលំដាប់ពិភពលោក និងជាប់ក្នុងបញ្ជីជាប្រទេសដែលមិនគួររំលងក្នុងការធ្វើទស្សនៈកិច្ចរបស់អាស៊ាន ហើយធ្វើឱ្យឧស្សាហកម្មទេសចរណ៍ថៃមានការរីកចម្រើនជាលំដាប់។ ជាងនេះទៅទៀត កម្មវិធីសិក្សាផ្នែកសណ្ឋាគារ ទេសចរណ៍ និងវិជ្ជាជីវៈផ្នែកម្ហូបអាហារ មានភាពល្បីល្បាញខ្លាំងក្នុងចំណោមយុវវ័យ។
ទោះបីជាមានគ្រឹះស្ថានឧត្តមសិក្សាជាច្រើនដែលផ្តល់កម្មវិធីសិក្សាផ្នែកសណ្ឋាគារ ទេសចរណ៍ និងផ្នែកសិល្បៈធ្វើម្ហូបប្រកបដោយវិជ្ជាជីវៈ នៅក្នុងប្រទេសថៃក៏ដោយក៏ មហាវិទ្យាល័យ Dusit Thani គឺជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេបង្អស់ និងតែមួយគត់ដែលផ្តល់ជូនដល់ការគ្រប់គ្រងអាជីវកម្មបដិសណ្ឋារកិច្ចដោយផ្ទាល់។ ដូច្នេះហើយ មហាវិទ្យាល័យ Dusit Thani គឺជាអ្នកជំនាញក្នុងវិស័យមួយនេះ ហើយត្រូវបានប្រជាជនថៃជឿទុកចិត្តអស់រយៈពេលជាង 30 ឆ្នាំមកហើយ។
ហើយទាំងនេះគឺជាហេតុផលទាំង 10 យ៉ាងដែល មហាវិទ្យាល័យ Dusit Thani Thailand ក្លាយជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកបដិសណ្ឋារកិច្ចដ៏ល្អបំផុតមួយនៅក្នុងអាស៊ាន។
សូមគោរព និងស្វាគមន៍យ៉ាងកក់ក្តៅដល់និស្សិតកម្ពុជាទាំងអស់អញ្ជើញមកទស្សនាស្តង់របស់មហាវិទ្យាល័យ Dusit Thani ក្នុងកម្មវិធី ពិព័រណ៍ការសិក្សា និងការងារ ឆ្នាំ ២០២៣ នៅថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2023 ចាប់ពីម៉ោង 10.00-17.00 នៅ CJCC (មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន) រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
(បេក្ខជនដែលមានចំណាប់អារម្មណ៏ក្នុងកម្មវិធីសិក្សាផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច នឹងទទួលបានការបញ្ចុះតម្លៃ 15% ភ្លាមៗ។ ហើយសម្រាប់បេក្ខជនមកពីបណ្តាប្រទេសក្នុងអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក ទាំងអស់ក៏អាចដាក់ពាក្យ ស្នើសុំអាហារូបករណ៍ 50% សម្រាប់កម្មវិធីសិក្សាគ្រប់គ្រងបដិសណ្ឋារកិច្ច និងអាហារូបករណ៍ 25% សម្រាប់កម្មវិធីសិក្សា សិល្បៈធ្វើម្ហូបប្រកបដោយវិជ្ជាជីវៈផងដែរ។
លក្ខខណ្ឌផ្សេងទៀតត្រូវបានកំណត់ដោយមហាវិទ្យាល័យផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.dtc.ac.th ឬ www.facebook.com/DTCThailand