ក្រោយឆ្នាំថ្មី ឈប់បណ្តោយខ្លួន! ចៀសរឿង៣នេះឲ្យបាន អ្នកនឹងក្លាយជាមនុស្ស ពូកែជាងមុន
Ping Chou EngAPRIL 12 20243.3 K views

មនុស្សពូកែគឺជាមនុស្សដែលស្រឡាញ់ពេលវេលា ប្រើពេលវេលាឱ្យមានប្រយោជន៍ ធ្វើរឿងដែលអាចទាញចំណូលបាន។ ប៉ុន្តែប្រសិនបើអ្នកចង់ក្លាយខ្លួនជាមនុស្សពូកែ មានចំណូលច្រើនត្រូវចៀសវាងឱ្យបាននូវរឿង៣នេះ៖

. ពន្យារពេល៖យោងតាមការសិក្សាស្រាវជ្រាវមនុស្សដែលមានទម្លាប់ពន្យារពេលច្រើនជាមនុស្សដែលគិតច្រើន និងវង្វេងគោលដៅ ដោយមិនដឹងចាប់ផ្តើមការងារនីមួយៗពីពេលណាឬត្រូវធ្វើអ្វីមុន រង់ចាំឱកាសនិងភាពល្អឥតខ្ជោះដើម្បីចាប់ផ្តើម។ ទម្លាប់ពន្យារពេលគឺជាឃាតករលាក់មុខដែលធ្វើឱ្យអ្នកធ្វើការងារបានលទ្ធផលតិចបំផុត ខាតពេលវេលា​ និងបាត់បង់ឱកាស។

ដូច្នេះដើម្បីកាត់បន្ថយទម្លាប់នេះបានបងប្អូនអាចសាកល្បងនូវសកម្មភាព៣ខាងក្រោមនេះបានដូចជា៖ កត់ចំណាំរឿងសំខាន់ៗ, ធ្វើម្តង១ ផ្តោតដោយ មានថាមពលវិជ្ជមាន,កំណត់ម៉ោងធ្វើ កំណត់ពេលបញ្ចប់។

២. មិនចេះប្រើច្បាប់ 80/20៖ អ្នកប្រហែលជាធ្លាប់ឮច្បាប់ ៨០/២០ ហើយ ដែលច្បាប់នេះនិយាយឱ្យងាយយល់គឺថាបើមានកិច្ចការងារខ្លះ យើងខំប្រឹងធ្វើ ៨០ តែវាផ្ដល់លទ្ធផលឱ្យយើងវិញត្រឹមតែ ២០% តែប៉ុណ្ណោះ។ រីឯកិច្ចការងារខ្លះទៀត យើងធ្វើតែ២០សោះ វាបានផ្ដល់លទ្ធផលឱ្យយើងដល់ទៅ៨០%ឯណោះ។

ដូច្នេះប្រសិនបើចាយពេលលើរឿងកំប៉ិកកំប៉ុក វាក៏នឹងផ្ដល់លទ្ធផលកំប៉ិកកំប៉ុកមកឱ្យអ្នកវិញដែរ។ ដូច្នេះសូមកុំរវល់ជាមួយរឿងតូចតាចច្រើនពេក ដែលជារឿងនាំឱ្យយើងស្មុគស្មាញនិងមិនអាចផ្ដល់លទ្ធផលធំចំគោលដៅ ធ្វើតិចបានផលច្រើន ប្រាកដដោយភាពឆ្លាតវៃនិងត្រឹមត្រូវ។  

. មិនរៀបចំទុកមុន៖​ការរៀបចំទុកមុន+ ឱកាស= ជ័យជម្នះ ដូច្នេះហើយការរៀបចំទុកមុនគឺសំខាន់ ក្នុងការងារ​បើរៀបចំទុកបានមុនគេ ឱកាសអ្នកច្រើនជាងគេ លទ្ធផលបានច្រើនជាងគេ ធ្វើការក៏បានច្រើនជាងគេដែរ។ ​

ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយដោយមិនចេះរៀបចំទុកមុននោះទេ នៅពេលមានឱកាសភ្លាមៗណាមួយចូលមកអ្នកពិតជាពិបាកចាប់យកណាស់ ។ យ៉ាងណាមិញការរៀបចំទុកមុនមានដូចជា៖ មានគម្រោងនិងផែនការច្បាស់ ចង់ធ្វើអ្វី ធ្វើនៅពេលណា ,រៀបចំឱ្យបានមុនធ្វើរយៈពេលកំណត់ ជាដើម៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia