បែកធ្លាយ TECNO POVA 6 Pro 5G ស្មាតហ្វូន លេងហ្គេមល្អបំផុតជាមួយនឹងបន្ទះឈីប 5G និងថាមពលថ្មប្រើប្រាស់បានយូរបំផុត តម្លៃក្រោម $300
THATSORNA NOVMAY 2 20241.3 K views

(ភ្នំពេញ)៖ ក្រោយទទួលបានជោគជ័យលើសពីការរំពឹងទុកនៃការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាលើស្មាតហ្វូន TECNO Pova 5 ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុន TECNO បានពង្រីកខ្លួនយ៉ាងធំសម្បើម កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន TECNO បានប្រារព្ធកម្មវិធី កម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី ចុងក្រោយរបស់ក្រុមហ៊ុន TECNO គឺ TECNO POVA 6 Pro 5G ដែលជាស្មាតហ្វូនលេងហ្គេមល្អបំផុតដែលមានបំពាក់នូវបន្ទះឈីប 5G ជាមួយថ្មទំហំធំដែលអាចសាកបានលឿនរហូតដល់ 70W តម្លៃក្រោម៣០០ដុល្លារ!

Untitled 1 ដ

នៅ ផ្សារទំនើប Aeon 3 (Mean Chey) នៅ TECNO Exclusive Store ជាន់ផ្ទាល់ដីកន្លងទៅថ្មីៗនេះ។ ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេមជាច្រើនរូបដូចជា ក្រុម MLBB Profesional Players SEE YOU SOON, Paragon Gaming, Dee Gaming, MC Rabie, Top Fans របស់ TECNO និង វត្តមានសារព័ត៌មានធំៗជាច្រើនស្ថាប័នផងដែរ។

 

ត
Untitled 1 ត

ក្នុងនោះក៏ឃើញមានសកម្មភាពសប្បាយៗដូចជា: ការជួបជុំហ្វេន See You Soon ថតរូបលេងនិងការចែកវត្ថុអនុស្សាវរីយ៍ជាច្រើន, ការដាក់អោយតេស្តទូរស័ព្ទថ្មី POVA 6 Pro 5G ដោយសេរី, Friendly Match រវាងក្រុម See You Soon និងអ្នកចូលរួម, លេងហ្គេម MLBB 1vs1 ជាមួយសមាជិក See You Soon, ការលេង Q&Aយករង្វាន់ជាច្រើននិងការចែករង្វាន់ ដល់អ្នកចូលរួម និងការថតរូបជុំគ្នា។ ហើយអ្នកចូលរួមជាច្រើនបានឈ្នះរង្វាន់ដូចជា អាវយឺត TECNO POVA 6 Pro 5G Gusion Edition, អាវ See You Soon និង ពេជ្យ MLBB ជាច្រើនរង្វាន់ទៀតផង។

 Thumbnailសស

េរ

ហើយក៏ឃើញមានមតិល្អៗ ពីអ្នកចូលរួមប្រើប្រាស់សាកល្បងផលិតផលថ្មីនេះ ដោយឃើញមានភ្លើងខាងក្រោយ Dynamic light-effect ស្អាតប្លែក និងមាន រូបរាងស្អាតទាក់ទាញ មានអេក្រង់ដិតច្បាស់ល្អ ថ្មធំជាងមុន បញ្ចូលថាមពលបានលឿនជាងមុន រយៈប្រើប្រាស់បានយូរ និងបន្ទះឈីប5Gថ្មី លឿន និងខ្លាំងជាងមុន។

Untitled 1 Recovered

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia