«ធ្វើការយូរហើយ ដុះតែក្បាលពោះបំណុលរំកោះ» នេះជាពាក្យស៊កសៀតដែលបុគ្គលិកភាគច្រើនតែងចំអន់គ្នាលេង តែអាចជាការពិត។ យ៉ាងណាមិញដើម្បីកុំឲ្យចុងខែខ្សោះកាបូបទៀត គួរអនុវត្តតាមក្បួនចាយលុយជនជាតិជប៉ុន បើចង់ធូរធារ សល់ទ្រព្យទាំងវ័យក្មេង៖
ទោះបីជាប្រាក់ខែជនជាតិជប៉ុនភាគច្រើនត្រូវបានដាក់នៅក្នុងកុងធានាគារក៏ពិតមែន ប៉ុន្តែពួកគេមិនប្រើ Credit Card ឬ Master Card ក្នុងការចំណាយនោះទេ ព្រោះវាពិបាកគ្រប់គ្រងចំនួនសាច់ប្រាក់ដែលខ្លួនមាន និងជៀសវាងការចំណាយច្រើនទៅលើទំនិញអនឡាញ។ ដូច្នេះពួកគេតែងប្រើប្រាស់ប្រាក់សុទ្ធក្នុងការចំណាយលើការប្រើប្រាស់ប្រចាំថ្ងៃ ត្បិតវាធ្វើឲ្យពួកគេងាយស្រួលក្នុងការគ្រប់គ្រងសាច់ប្រាក់។
២/. សន្សំពីមួយកាក់មួយសេនឡើងទៅ
យើងដឹងហើយថា លុយ១ម៉ឺនកើតចេញពីលុយ១រយ បើគ្មានលុយ១រយផ្សំចូលគ្នាក៏មិនអាចគ្រប់ ១ម៉ឺនដែរ។ យើងប្រហែលជាគិតថាលុយមួយកាក់មួយសេនវាគ្មានតម្លៃសម្រាប់យើងនោះទេ ហើយថែមទាំងយល់ថាទុកក្នុងកាបូបនាំតែចង្អៀតទៀតផង។ ប៉ុន្តែបើយើងងាកមកមើលជនជាតិជប៉ុនវិញ ពួកគេចូលចិត្តសន្សំពីមួយកាក់ឡើងទៅ ដូចជានៅពេលដើរផ្សារម្តងៗពួកគេតែងទទួលលុយអាប់មកវិញមិនថាតិចតួចប៉ុណ្ណាក៏ដោយ។
៣/. ប្រើរបស់ចាស់ៗឡើងវិញ
ជនជាតិជប៉ុននិយមប្រើរបស់ឲ្យអស់ពីលទ្ធភាព ពួកគេមិនងាយនឹងផ្លាស់ប្តូររបស់ចាស់ៗដែលអាចប្រើបានហើយទៅទិញរបស់ថ្មីមកជំនួសនោះទេ។ ពួកគេយល់ថា វាជាការចំណាយមិនចាំបាច់និងត្រូវការចំណាយលុយច្រើន។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងកែច្នៃរបស់ដែលខុស ឬរបស់ចាស់ៗមកធ្វើជារបស់ដែលអាចប្រើប្រាស់បានថែមទៀតផង។
៤/. ទិញតែរបស់ដែលត្រូវការ
ពួកគេតែងតែប្រុងប្រយ័ត្នជានិច្ចក្នុងការប្រើប្រាស់លុយ មុនពេលដើរផ្សារពួកគេត្រូវប្រាកដថាបានសរសេរទំនិញដែលត្រូវទិញក្នុងក្រដាសរួចរាល់ហើយ បន្ទប់ពីបានទិញទំនិញដែលត្រូវការរួចហើយ ពួកគេត្រូវត្រឡប់មកផ្ទះវិញភ្លាមជៀសវាងការចំណាយខ្ជីខ្ជាយ ព្រោះយល់ថាប្រសិនបើបន្តដើរផ្សារទៀតគេនឹងចង់ទិញរបស់ផ្សេងៗទៀតដែលជាហេតុធ្វើឲ្យខ្លួនចំណាយច្រើន។
៥/. ការសន្សំមានគោលដៅ
ជនជាតិមួយនេះ ធ្វើការមិនសូវមានថ្ងៃឈប់សម្រាកទេ ពួកគេត្រូវធ្វើការច្រើនដើម្បីផ្គត់ផ្គង់ការចំណាយជាច្រើនផ្នែក។ ដូច្នេះពួកគេត្រូវបែងចែកប្រាក់ដែលនៅសល់ពីការចំណាយជាប្រចាំ មួយផ្នែកទុកសម្រាប់ពេលចូលនិវត្តន៍ មួយផ្នែកសម្រាប់ដំណើរកម្សាន្ត មួយផ្នែកទុកសម្រាប់ពេលឈឺ និងមួយផ្នែកទៀតសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ជាដើម។
យ៉ាងណាមិញ សមត្ថភាពរកប្រាក់បានច្រើន ឬតិចគឺជារឿងមួយ រឿងសំខាន់មួយទៀតគឺរបៀបក្នុងការគ្រប់គ្រង និងប្រើប្រាស់លុយដែលរកបាននោះ។ ចូរបណ្តុះទម្លាប់ចាយវាយត្រឹមត្រូវ ចេះទុកដាក់ សន្សំសំចៃច្នៃឲ្យកើតជាប្រយោជន៍សម្រាប់អនាគតដ៏ត្រចះត្រចង់នាពេលខាងមុខ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/hangchhengH24