ឆ្នាំថ្មីចង់លក់អនឡាញ! នេះជាក្បួនចំនួន៣ ខ្លីខ្លឹម ដែលត្រូវដឹងបើមិនចង់ឡុងចុងតាំងពីចាប់ផ្ដើមដំបូង
Srey NuthDECEMBER 5 2023303 views

បច្ចុប្បន្នការលក់ទំនិញអនឡាញ គឺជារបរដ៏ពេញនិយមបំផុតមួយ ដែលអាចជួយឱ្យម្ចាស់អាជីវកម្មជាច្រើន អាចរកចំណូលបានមានឱកាសរកចំណូលបានច្រើន ហើយសូម្បីតែសិស្សសាលា ឬអ្នកធ្វើការក៏អាចឆ្លៀតចាប់របរអនឡាញសម្រាប់រកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពបានផងដែរ។ ថ្ងៃនេះ Business Cambodia នឹងលើយកនូវរឿងសំខាន់ៗទាំង៣ ដែលអ្នកចង់ចាប់ផ្ដើមលក់អនឡាញនៅក្នុងឆ្នាំថ្មីនេះត្រូវតែដឹងដូចខាងក្រោម៖

១. ចាប់ផ្ដើមពីដើមទុនតិច

២០២៤ អ្នកគួរតែរៀនចាប់ផ្ដើមពីតូចដោយចំណាយដើមទុនតិចតួចសិន ប្រសិនបើដំណើរការល្អលក់ដាច់ច្រើន ចាំពង្រីកជាបន្ដបន្ទាប់ក៏មិនយឺតពេលដែរ។ ជៀសវាងការចាក់លុយទាំងដុលៗ ពេលដួលឈឺខ្លាំងបាក់ទឹកចិត្តខ្លាចលែងចង់រកស៊ីបន្ដទៀត។

២. តេស្ដគំនិតក្នុងទីផ្សារ

ដើម្បីកុំឲ្យជួបបញ្ហាលក់មិនចេញគាំងទំនិញចោលក្នុងស្ដុង មុននឹងវិនិយោគលុយទិញទំនិញណាមួយមកស្ដុកទុកលក់ អ្នកគួរតែចាយលុយតិចតួចតេស្ដទីផ្សារសិន។ ឧទាហរណ៍ថា អ្នកចង់លក់នាឡិកា អ្នកអាចទិញនាឡិកាមួយ ហើយថតរូប ឬផលិតជាវីដេអូពីនាឡិកានោះ បង្ហោះផ្សព្វផ្សាយលើ Facebook ដើម្បីសាកល្បងសិន។ ប្រសិនបើឃើញថាមានអ្នកចាប់អារម្មណ៍ចង់ទិញច្រើន សឹមទិញនាឡិកាថែមចូលស្ដុកយកមកផ្សព្វផ្សាយលក់។

ការតេស្ដទីផ្សារមុន គឺជាយុទ្ធសាស្ដ្រដ៏ឆ្លាតវ័យមួយ​ដែលជួយឱ្យអ្នកដឹងថាគំនិតអាជីវកម្មរបស់អ្នកដើរឬអត់ ពោលគឺអ្នកនឹងខាតលុយនិងពេលវេលាច្រើននោះឡើយ។

៣​. ចេះផ្សព្វផ្សាយលើបណ្ដាញសង្គម

ដើម្បីឲ្យការលក់អនឡាញអ្នកដំណើរការល្អ អ្នកគួរតែចេះពីរបៀបប្រើប្រាស់បណ្ដាញសង្គមក្នុងការផ្សព្វផ្សាយ។ ហើយនៅក្នុងឆ្នាំ២០២៤នេះ អ្នកគួរតែចេះផ្សាយលើគ្រប់បណ្ដាញសង្គមជួរមុខ មិនថាតែ Facebook TikTok Instagram YouTube ឬ Telegram នោះឡើយ។ ការដែលយើងបង្កើតគណនីផ្សព្វផ្សាយគ្រប់បណ្ដាញសង្គមបែបនេះ នឹងជួយកាត់បន្ថយហានិភ័យ ដោយហេតុថា ប្រសិនបើ Facebook មានធ្វើបច្ចុប្បន្នភាព​ ហើយការផ្សព្វផ្សាយមានការរអាក់រអួលមួយខែ អ្នកនៅតែមានបណ្ដាញសង្គមផ្សេងទៀតផ្សាយលក់បាន៕​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia