TikTok អាចជាកន្លែងពេញនិយមខ្លាំង តោះមកស្គាល់កន្លែង១ បង្រៀនឱ្យប្រើកម្មវិធីនេះ តាមស្តង់ដារ
Ping Chou EngJULY 3 20235.9 K views

Tiktok មានភាពពេញនិយមជាខ្លាំង ក្នុងចំណោមកម្មវិធីបណ្តាញសង្គម ជាច្រើននៅជុំវិញពិភពលោកទាំងការប្រើ​​បែបកម្សាន្ត និងសម្រាប់ធ្វើអាជីវកម្មឬផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ដូច្នេះថ្ងៃនេះផងដែរយើងសូមណែនាំឱ្យបងប្អូនដែលមិនទាន់បានស្គាល់អំពីកន្លែង១ ក្នុង Tiktok ដែលបង្រៀនឱ្យយើងប្រើកម្មវិធីនេះឱ្យត្រូវតាមស្តង់ដារ។

មុខងារ TikTok Acedamy គឺជាទម្រង់មួយនៅលើ ​Tiktok ដែលបើកសម្រាប់ការបង្រៀនឱ្យអ្នកប្រើប្រាស់  រៀនធ្វើត្រូវលក្ខណៈស្តង់ដារ ដើម្បីធ្វើមាតិកាប្លែកៗផ្សេងៗពីគ្នា ។ កម្មវិធីនេះមានវីដេអូឱ្យទស្សនា ហើយនៅក្នុងវីដេអូនីមួយៗ មាននាទីខ្លីៗ ជាពិសេសនោះសម្រាប់អ្នកដែលចូលចិត្តគំនិតច្នៃប្រឌិត។

សម្រាប់វីដេអូទាំងអស់នៅក្នុងផ្លេតហ្វមមួយនេះមានបង្រៀនជា Tik Tok Ads ក៏ដូចជាយុទ្ធសាស្រ្តមួយចំនួនទៀតផងដែរ ។ ចំពោះលោកអ្នកដែលមិនសូវពូកែអង់គ្លេសអាចចូលរៀនបានដូចគ្នា ព្រោះនៅក្នុង Tik Tok Business គឺគេមាន Sub Tittle ក៏ដូចជារូបភាពដើម្បីឱ្យយើងងាយស្រួលចំណាំអញ្ចឹងទោះយើងមិនពូកែភាសាអង់គ្លេសអាចមើលហើយចំណាំទុកដែរ។

គួរជម្រាបផងដែរថា មុខងារមួយនេះ គឺជួយឱ្យ អតិថិជនទៅដល់គោលដៅ និងជំរុញឱ្យទទួលបានលទ្ធផលរហ័សជាមួយ TikTok ហើយនរណាៗក៏ អាចក្លាយជាអ្នកជំនាញផ្នែកទីផ្សារបានផងដែរ៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia