ប្រធានាធិបតី Donald Trump បានអះអាងថា ចិននឹងព្រមលក់បណ្តាញសង្គម TikTok ត្រឹម១៥នាទីប៉ុណ្ណោះ ប្រសិនបើអាម៉េរិកបន្ធូរបន្ថយពន្ធគយដែលទើបដាក់ថ្មីៗបន្តិច។ នេះបើយោងតាមការឲ្យដឹងពី Fox Business។
លោក Donald Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា៖ «ប្រសិនបើខ្ញុំ កាត់បន្ថយពន្ធត្រឹមតែបន្តិច ពួកគេនឹងអនុម័តត្រឹមតែ ១៥នាទីប៉ុណ្ណោះ។ នេះហើយគឺជាអំណាចនៃពន្ធគយ»។
គួរជម្រាបផងដែរថា សំណុំរឿងបណ្តាញសង្គម TikTok ដែលអាម៉េរិកព្រមានបិទនៅលើទឹកដីរបស់ខ្លួន បើមិនលក់ឱ្យក្រុមហ៊ុនអាម៉េរិក មិនទាន់ចប់នៅឡើយទេ។ មុនពេលផុតកំណត់នៅថ្ងៃទី៤ ខែមេសា លោក Donald Trump បានបន្ថែមរយៈពេល ៧៥ថ្ងៃទៀត ដើម្បីរកក្រុមហ៊ុនអាម៉េរិក និងចរចាទិញបណ្តាញសង្គមមួយនេះ ខណៈក្រុមហ៊ុនអាមេរិកធំៗ ដូចជា Oracle Corp., Blackstone Inc. និងក្រុមហ៊ុនបណ្តាក់ទុន Andreessen Horowitz សុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook