តាមពិតមានប្រភេទចំណូលសំខាន់ៗចំនួន៣ដែលអ្នកគួរស្វែងយល់ មានដូចជា ចំណូលសកម្ម ចំណូលអកម្ម និងចំណូលផលប័ត្រ ហើយចំណូលទាំង៣ប្រភេទនេះអ្នកគួរស្វែងយល់ពីវាដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុនិងសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នកនាពេលអនាគត។
ខាងក្រោមនេះគឺជាការពន្យល់បន្ថែមពីប្រភេទចំណូលសំខាន់ៗទាំង៣ដើម្បីជាជំនួយសម្រាប់បងប្អូនធ្វើការសម្រេចិត្តថាតើគួរជ្រើសរើសចំណូលមួយណា។
១. ចំណូលសកម្ម( Active income)
មនុស្សជាច្រើនមានប្រភេទណូលមួយនេះ ហើយចំណូលសកម្មនេះគឺអ្នកទទួលបានវាតាមរយៈធ្វើសម្មភាព។ ជាក់ស្ដែងបើអ្នកជាអ្នកធ្វើការស៊ីប្រាក់ខែ គឺមានន័យអ្នកជាមនុស្សស្ថិតនៅក្នុងការរកចំណូលសកម្ម។ ចំណូលសកម្មគឺអ្នកបានវាតាមរយៈការដោះដូរកម្លាំងបញ្ញ កម្លាំងកាយនិងពេលវេលារបស់អ្នកដើម្បីបានចំណូលមកចិញ្ចឹមជីវិត។ ជាក់ស្ដែងដើម្បីបានលុយចិញ្ចឹមជីវភាពប្រចាំថ្ងៃ អ្នកត្រូវធ្វើការមួយថ្ងៃ៨ម៉ោងពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។
២. ចំណូលអកម្ម( passive income )
ចំណូលអកម្មគឺជាចំណូលដែលអ្នកទទួលបានដោយមិនចាំបាច់ដោះដូរកម្លាំងឬពេលវេលាដើម្បីបានវាដូចចំណូលសកម្មដែលបានរៀបរាប់ខាងលើនោះទេ។ ចំណូលអកម្មនេះអ្នកទទួលបានតាមរយៈការដាក់ជួលអចលនទ្រព្យ ឬការចូលហ៊ុនវិនិយោគក្នុងក្រុមហ៊ុនណាមួយដោយអ្នកមិនចាំបាច់ចំណាយពេលវេលាទៅក្នុងអាជីវកម្មនោះទេ ដោយគ្រាន់តែដាក់លុយវិនិយោគហើយចាំតែយកប្រាក់ចំណេញពេលក្រុមហ៊ុនរកស៊ីចំណេញ។
៣. ចំណូលផលប័ត្រ
ចំណូលផលប័ត្រគឺជាចំណូលដែលមិនសូវឲ្យអ្នកចំណាយពេលវេលានិងកម្លាំងច្រើននោះទេដើម្បីបានចំណូល។ ចំណូលដែលត្រូវបានចាត់ចូលជាចំណូលផលប័ត្រមានដូចជា ចំណូលពីភាគលាភ ចំណូលពីការប្រាក់ ចំណូលពីការទិញប័ណ្ណបំណុលនិងចំណូលពីចំណេញមូលធនជាដើម។ ឧទាហរណ៍ បើអ្នកមានលុយ១ម៉ឺនដុល្លារដាក់ធនាគារបានការប្រាក់៨%ក្នុងមួយនោះ មួយឆ្នាំក្រោយលុយអ្នកកើនដល់១០,៨០០ដុល្លារ ដោយមិនចាំបាច់ធ្វើអ្វីសោះ។
ក្នុងចំណោមប្រភេទចំណូលទាំង៣ខាងលើយើងឃើញថាបើអ្នកពឹងតែលើចំណូលសកម្មភាព អ្នកនឹងជួបហានិភ័យមួយចំនួនដូចជា ពេលដល់វ័យចាស់ធ្វើការលែងកើតអ្នកនឹងពិបាកព្រោះមិនមានលុយគ្រប់គ្រាន់សម្រាប់ចំណាយក្នុងការរស់នៅ។ មួយវិញទៀតបើក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ឬវិបត្តិកើតឡើង អ្នកងាយនឹងរងផលប៉ះពាល់ព្រោះរកចំណូលមិនបាន។ ដូច្នេះបើអ្នកមានតែចំណូលសកម្ម( active income) អ្នកគួររៀនបង្កើតចំណូលអកម្មនិងចំណូលផលប័ត្រព្រោះប្រភេទចំណូល២នេះ បើអ្នកកសាងបានគឺមានន័យអ្នកជាម្ចាស់នៃ ដោយអ្នកអាចប្រើលុយឲ្យធ្វើការជំនួសអ្នក អ៊ីចឹងអ្នកនឹងមិនលំបាករឿងរកលុយនោះទេ។
ចង់ចេះប្រើលុយឲ្យធ្វើការជំនួសអ្នក ឬប្រើលុយបង្កើតលុយ តាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong