អ្នកណាៗក៏ចង់បានជួយជីវភាពមួយសមរម្យរស់នៅមិនរងសម្ពាធនៃលុយកាក់។ តាមពិតទៅបើត្រឹមរស់នៅមានជីវភាពសមរម្យ មនុស្សភាគច្រើនសុទ្ធតែអាចបានឲ្យតែខិតខំប្រឹងប្រែងនិងចេះប្រើលុយឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព
ខាងក្រោមនេះគឺជារឿងសំខាន់ៗទាំង៤ដែលអ្នកគួរផ្ដោតធ្វើឲ្យបានបើចង់បានជីវភាពរស់នៅសមរម្យមិនព្រួយរឿងលុយកាក់ហើយអនាគតអាចសល់ទ្រព្យសល់លុយច្រើន
១. ប្រឹងធ្វើការ
ជំនាញដំបូងដែលជួយឲ្យអ្នកអាចមានជីវភាពរស់នៅសមរម្យនិងមានលុយចាយមិនជួយបញ្ហាលុយកាក់គឺអ្នកត្រូវមានការងារមួយច្បាស់លាស់ដើម្បីរកប្រាក់ចំណូលសម្រាប់ចំណាយក្នុងការរស់នៅ។ អ្វីដែលសំខាន់នោះគឺបើមានការងារហើយត្រូវតែខំប្រឹងប្រែងធ្វើការឲ្យបានលទ្ធផលល្អព្រោះការប្រឹងប្រែងធ្វើការនឹងជួយឲ្យអ្នករកចំណូលបន្ថែមក្រៅពីប្រាក់ខែ ជាពិសេសកាលណាអ្នកប្រឹងធ្វើការបានលទ្ធផលល្អអ្នកនឹងមានឱកាសឡើងតំណែងដែលធ្វើឲ្យអ្នករកចំណូលបានកាន់តែច្រើននៅកន្លែងធ្វើការ។
២. សន្សំលុយ
ក្រោយពីប្រឹងប្រែងធ្វើការរកចំណូលបានហើយ រឿងសំខាន់ដែលអ្នកត្រូវធ្វើដើម្បីអាចសល់លុយនិងអនាគតអាចកសាងភាពមានបានគឺអ្នកត្រូវចេះសន្សំលុយ។ ត្រូវចាំថាមនុស្សតែងតែចាយតាមអារម្មណ៍ មិនថាអ្នករកចំណូលបានច្រើនប៉ុនណានោះអ្នកនឹងចាយគ្មានសល់ទេបើអ្នកមិនគិតគូសន្សំលុយ។
វិធីសាស្រ្តសន្សំដ៏មានប្រសិទ្ធភាពគឺដកសន្សំមុននឹងចំណូល។ ឧទាហរណ៍បើអ្នកមានប្រាក់ខែ៧០០ដុល្លារហើយតាំងចិត្តថាសន្សំប្រចាំខែ១០%នៃចំណូលសរុបនោះរាល់រាល់ខែពេលបើកប្រាក់ខែបានភ្លាម អ្នកត្រូវ៧០ដុល្លារមកសន្សំមុននឹងចាត់ចែងចំណាយប្រចាំខែ។
ត្រូវចាំថាការសន្សំគឺជួយអ្នកបានច្រើន ពោលគឺវាអាចជួយអ្នកពេលជួយបញ្ហាត្រូវការលុយបន្ទាន់ ជាពិសេសលុយសន្សំគឺជាគ្រាប់ពូជសម្រាប់យកទៅរកស៊ីនិងវិនិយោគកសាងទ្រព្យសម្បត្តិ។
វិនិយោគ
ក្រោយពីអ្នកបានសន្សំលុយឲ្យសល់ហើយនោះ ជំនាញបន្ទាប់គឺអ្នកត្រូវចេះយកលុយទៅវិនិយោគដើម្បីឲ្យលុយកាន់តែកើតកូនកើតចៅ។ ការវិនិយោគគឺជាផ្លូវមួយជួយឲ្យអ្នកអាចសាងភាពមានបាន ហើយអាចសល់ទ្រព្យ សល់លុយច្រើន។
ការវិនិយោគមានច្រើនដែលអ្នកអាចគិតគូដូចជាវិនិយោគលើចំណេះដឹងជំនាញ វិនិយោគលើអចលនទ្រព្យ វិនិយោគលើផ្សារហ៊ុន វិនិយោគលើហាងឆេងមាស និវិយោគក្នុងអាជីវកម្មជាដើម។ អ្វីដែលសំខាន់មុននឹងយកលុយទៅវិនិយោគលើវិស័យអ្វីមួយ អ្នកគួរសិក្សាស្វែងយល់ឲ្យបានច្រើនជាមុនដើម្បីចៀសវាងដាក់លុយវិនិយោគទេជាមិនបានលុយតែបែរជាខាតបង់លុយទៅវិញ៕