ប្រុងប្រយ័ត្ន! និយ័តករអាជីវកម្មអចលនវត្ថុ បង្ហាញពី អាជីវកម្ម៣ និងក្រុមហ៊ុន១ ដែលកំពុងដំណើរការគ្មានអាជ្ញាបណ្ណ
ធី ស្រីល័ក្ខNOVEMBER 18 2024757 views

កាលពីថ្មីៗនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានបង្ហាញនូវអាជីវកម្មចំនួន ៣ប្រភេទ និងក្រុមហ៊ុន១ ដែលបានកំពុងតែរកស៊ីគ្មានអាជ្ញាបណ្ណឡើយ ដូច្នេះបងប្អូនមុននឹងដាក់ទុនរកស៊ីជាមួយត្រូវប្រយ័ត្នឱ្យបានខ្ពស់។ យោងតាមសេចក្ដីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបង្ហាញពីអាជីវក្មដែលរកស៊ីគ្មានអាជ្ញាបណ្ណនោះមានដូចជា៖

 

១. អាជីវកម្ម ប៊ុន ថន លក់មាសទទួលបញ្ជាំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់

 

២. អាជីវកម្មហាងបញ្ចាំ ស្រីអូន(លីម៉ា) មានទីតាំងស្ថិតនៅភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

 

៣. អាជីវកម្ម ហាងបញ្ចាំ ហុង លុច មានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

 

៤. ក្រុមហ៊ុន តឹកប៉ុន វិនធី ឯ.ក មានទីតាំងស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

20

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានបញ្ជាក់ថា សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន/អាជីវកម្មខាងលើដែលធ្វើឱ្យប៉ះពាល់ឬខាតបង់ប្រយោជន៍ណាមួយជាយថាហេតុ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia