កាលពីថ្ងៃទី២ខែមេសាឆ្នាំ២០២៥នេះ លោក Donald Trump ប្រធានាធិបតីរបស់អាមេរិកបានប្រកាសពីការដំឡើងពន្ធនាំចូលឆ្នាំនៃប្រទេសជាច្រើនដែលជាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដោយក្នុងនោះអាមេរិកបានដាក់ពន្ធនាំចូលរបស់ប្រទេសសិង្ហបុរីត្រឹមតែ១០%ប៉ុណ្ណោះដែលជាអត្រាពន្ធទាបបំផុតដែលជាគេហៅមួយទៀតថាជាពន្ធសកល។
ទាក់ទងនឹងអាមេរិកដាក់ពន្ធនាំចូលរបស់សិង្ហបុរីចំនួន១០% លោក Lawrence Wong នាយករដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរីបានលើកឡើងសម្រាប់ប្រទេសនៅអាស៊ីដែលអាមេរិកដាក់ពន្ធនាំចូលចំនួន១០% មើលទៅអាមេរិកមិនបើកភ្លើងខៀវឲ្យមានចរចាទម្លាក់អត្រាពន្ធនេះឡើយ។
លោកបានបន្តទៀតថាអត្រាពន្ធ១០%នេះគឺគេហៅថាអត្រាពន្ធសកលដែលអាមេរិកយកជាទូទៅសម្រាប់ប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់អាមេរិកពោលគឺជាអត្រាពន្ធថេរទាបបំផុតដូច្នេះមើលទៅអាមេរិកទំនងជាអាមេរិកមិនបើកឲ្យមានចរចាទម្លាក់ទៀតទេ។
បើទោះបីជាប្រទេសសិង្ហបុរីជាប់អត្រាពន្ធនាំចូលតែ១០%ពិតមែនប៉ុន្ដែរដ្ឋាភិបាលក៏មានការខកចិត្តដែរចំពោះការដាក់ពន្ធនេះព្រោះបើគិតពីទំហំពាណិជ្ជកម្មរវាងអាមេរិកនិងសិង្ហបុរីមិនមានឱនភាពពាណិជ្ជកម្មឡើយ។ ដូច្នេះសិង្ហបុរីគួរតែទទួលបានអត្រាពន្ធនាំចូល០%ទើបត្រូវ។ ជាក់ស្ដែងកាលពីឆ្នាំ២០២៤កន្លងទៅការនាំចូលរបស់សិង្ហបុរីទៅអាមេរិកលើសរហូតដល់ទៅ២.៨ពាន់លានដុល្លារ៕