ទីបំផុត! គម្រោងផ្លូវក្រវាត់ក្រុងទី៣ តម្លៃជាង២០០លាន$ កំណត់ថ្ងៃដាក់ឱ្យប្រើប្រាស់ហើយ
Srey NuthJULY 19 20231.5 K views

ទីបំផុតផ្លូវក្រវាត់ក្រុងទី៣ ដែលជាផ្លូវដ៏សំខាន់ក្នុងការដឹកជញ្ជូន ដែលមានតម្លៃ២៦៧,៦៧  លានដុល្លារ គិតមកដល់ពេលនេះ បានបញ្ចប់ការសាងសង់១០០ភាគរយហើយ ខណៈផ្លូវនេះគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

84 D173 C3 6 C1 E 47 D6 B09 B C2 F7 F3 C

តាមការបញ្ជាក់របស់ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនង​សាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ ចាប់ផ្ដើមពីផ្លូវជាតិលេខ៤ តភ្ជាប់ផ្លូវលេខ៦ លេខ៥ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ គិតមកដល់ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៣ សម្រេចបាន១០០ភាគរយហើយ ហើយកំពុងតែត្រៀមលក្ខណៈ ដើម្បីបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។​

សូមជម្រាបផងដែរថា ផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩ ផ្លូវនេះមានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។ ក្រវាត់ក្រុងថ្មីនេះត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារ៕​

17925c2a 77c3 4344 A84b 4973e304dd81

Bc639466 F5da 4996 944d D38618c3c2fa

អទ្ថបទដោយ៖ ឌឿក ស្រីនុត

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia