ចាប់ផ្ដើមធ្វើ! ធ្វើរឿងធំៗ៤នេះ ទោះស្រុកទេសជួបបញ្ហាក៏នៅតែមានលុយ មានចំណូល មិនព្រួយរឿងលុយ
Toeuy HongAUGUST 4 2025491 views

នៅ​ពេលដែលស្រុកទេសយើងជួបបញ្ហាដូចជាបញ្ហាសេដ្ឋកិច្ចនិងបញ្ហាសង្រ្គាមតែងតែប៉ះពាល់ដល់ការប្រកបរបររកស៊ីនិងការរកចំណូលផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ​ដូចជាប្រាក់ចំណូលធ្លាក់ចុះ រកស៊ី លក់ដូរអត់បានដូចមុនដែលធ្វើឲ្យពលរដ្ឋខ្មែរជួបបញ្ហាលុយកាក់។

ដើម្បីចៀសវាងជួបបញ្ហាលុយកាក់ពេលស្រុកទេសជួបវិបត្តិសេដ្ឋកិច្ចឬបញ្ហាសង្រ្គាម ខាងក្រោមនេះគឺជារឿងធំៗ៤ដែលអ្នកគួរផ្ដោតធ្វើជាបន្ទាន់ដើម្បីរក្សាប្រាក់ចំណូល​ ធ្វើឲ្យយើងមិនជួបបញ្ហាហិរញ្ញវត្ថុ។

. លុយសន្សំបម្រុងទុកពេលមានអាសន្ន

ការសន្សំលុយបម្រុងទុកពេលមានអាសន្នពិតជាសំខាន់ណាស់ដែលអ្នកមិនត្រូវមើលរំលងឡើយព្រោះលុយសន្សំអាចជួយអ្នកបានគ្រប់ពេលនៅពេលដែលអ្នកជួយបញ្ហាអាចប្រើប្រាស់លុយសន្សំដោះស្រាយបានភ្លាមៗ។ ឧទាហរណ៍បើអ្នកធ្លាក់ខ្លួនឈឺឬបាត់បងការងារអ្នកអាចយកប្រាក់សន្សំមកដោះស្រាយបាន។

ដូច្នេះអ្នកគួរចាប់ផ្ដើមគិតគូសន្សំលុយ។ អ្នកអាចដកសន្សំប្រចាំខែចំនួន១០%នៃចំណូលសរុបរបស់អ្នកប្រសិនបើអ្នកមានចំណូលតិច។ ឧទាហរណ៍បើប្រាក់ខែអ្នក៣០០ដុល្លារអាចដកសន្សំប្រចាំខែ៣០ដុល្លារ ហើយបើអ្នករកចំណូលបានកាន់តែច្រើនអ្នកអាចដកសន្សំកាន់តែច្រើនទៅតាមហ្នឹង។

បើតាមការណែនាំរបស់អ្នកជំនាញហិរញ្ញវត្ថុបានណែនាំឲ្យសន្សំលុយបម្រុងទុកពេលមានអាសន្នសម្រាប់ផ្គត់ផ្គង់ការរស់នៅឲ្យបានពី៣ទៅ៦ខែ។ ឧទាហរណ៍បើការរស់នៅប្រចាំខែអ្នកចំណាយ៥០០ដុល្លារ អ្នកគួរមានលុយសន្សំបម្រុងទុកឲ្យបានពី១៥០០ទៅ៣០០០ដុល្លារ។

. អភិវឌ្ឍន៍ខ្លួនឯង

ត្រូវចាំថាចំណេះធ្វើឲ្យអ្នកចំណេញលុយកាន់តែច្រើន ដូច្នេះវិនិយោគលើចំណេះដឹងឲ្យបានច្រើនបើចង់កើនចំណូល។ ការវិនិយោគលើចំណេះដឹងគឺសំដៅដល់ការដុសខាត់ចំណេះឬជំនាញដែលអ្នកមានក្នុងខ្លួនស្រាប់ដើម្បីអ្នកកាន់តែពូកែ ហើយកាលណាយើងកាន់តែពូកខែចំណូលរបស់យើងក៏កើនតាមហ្នឹង។ ឧទាហរណ៍ នៅក្នុងសង្គមការងារ អ្នកចេះភាសាអង់គ្លេសតែចេះតិចតួច។ ត្រង់នេអ្នកអាចមានឱកាសត្រូវបានគេដំឡើងតំណែងប៉ុន្ដែដោយសារអ្នកមិនសូវចេះភាសាអង់គ្លេស អ្នកអាចបាត់បងឱកាសនេះក៏ថាបាន។

ក្រៅពង្រឹកលើជំនាញដែលមានស្រាប់ អ្នកអាចឆ្លៀតរៀនបន្ថែមជំនាញថ្មីៗ ព្រោះបើពឹងតែលើប្រាក់ខែចំណូលអ្នកមិនងាយបានច្រើនទេ។ បច្ចុប្បន្នគឺលុយនៅលើមេឃ អ៊ីចឹងបើអ្នកមានជំនាញ អ្នកអាចរកលុយតាមអនឡាញបាន។ ឧទាហរណ៍ បើអ្នកចូលចិត្តបញ្ជារទិញទំនិញពីចិនបានតម្លៃធូរ អ្នកអាចច្នៃការចូលចិត្តនេះបង្កើតជាប្រាក់ចំណូលបាន។ ត្រង់នេះ អ្នកអាចបញ្ជាទិញទំនិញពីចិន ហើយបង្កើតហាងលក់អនឡាញតាមបណ្ដាញសង្គមនោះអ្នកអាចនឹងរកផ្លូវបង្កើតចំណូលថ្មី មុខរបរថ្មីសម្រាប់ខ្លួនឯងបាន។

សរុបមកអ្វីដែលបានរៀបរាប់ខាងលើគឺជាគំនិតខ្លះៗ សម្រាប់បងប្អូនដែលសន្សំសំចៃតែមិនសល់លុយ អាចគិតពិចារណាធ្វើនោះចំណូលអ្នកនឹងកើនជាងមុន ហើយគួបផ្សំនឹងអ្នកចេះសន្សំសំចៃទៀតនោះ អ្នកនឹងសល់លុយកាន់តែច្រើន។

. ប្រឹងប្រែងធ្វើការ

គេងតែងតែនិយាយថា” ចំណូលរបស់អ្នកបញ្ជាក់ពីសមត្ថភាពដែលអ្នកមាន”​ ដូច្នេះអ្នកអាចក្រឡេកមកមើលខ្លួនឯងដោយផ្ដើមចេញពីកន្លែងធ្វើការ។ ត្រង់នេះនៅកន្លែងធ្វើការ អ្នកគួរខំប្រឹងប្រែងធ្វើការនិងអភិវឌ្ឍន៍នខ្លួនជាប់ជានិច្ច។ ការខិតខំប្រឹងប្រែងធ្វើការនិងអភិវឌ្ឍន៍នៅកន្លែងធ្វើការ អ្នកនឹងមានឱកាសកើនឡើងប្រាក់ចំណូលតាមរយៈលទ្ធផលការងារដូចជាប្រាក់លើកទឹកចិត្តបន្ថែម ជាពិសេសកាលណាអ្នកមានលទ្ធផលការងារល្អជួយក្រុមហ៊ុនគេរីកចម្រើន អ្នកអាចនឹងទទួលបានតំណែងថ្មីប្រាក់ខែច្រើនជាងមុន ចំណូលកើនជាងមុន។

. វិនិយោគបង្កើតចំណូលជាប្រចាំ

 ការវិនិយោគបង្កើតចំណូលប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំគឺជាផ្នែកមួយជួយឲ្យអ្នកមានប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ការរស់នៅផងដែរ។ តាមពិតមានការវិនិយោគជាច្រើនដែលអ្នកអាចវិនិយោគបាន ដូចសន្សំក៏ជាផ្នែកមួយនៃការវិនិយោគព្រោះអ្នកបានចំណូលពីការប្រាក់។

លើសពីនេះការវិនិយោគតាមរយៈចូលហ៊ុនវិនិយោគក្នុងអាជីវកម្មនោះអ្នកនឹងបានចំណូលតាមរយៈភាគលាភជាដើម។ ចំពោះការវិនិយោគដែលអ្នកអាចវិនិយោគប្រចាំខែបានគឺវិនិយោគលើផ្សារហ៊ុនព្រោះការវិនិយោគលើផ្សារហ៊ុនខ្មែរយើងមិនទាមទារដើមទុនច្រើនទេ។

នៅប្រទេសកម្ពុជាយើងក៏មានផ្សារហ៊ុនដែរដែលមានឈ្មោះថាផ្សារមូលបត្រកម្ពុជាដែលវិនិយោគអាចវិនិយោគដើម្បីបង្កើតប្រភពចំណូលបន្ថែមនិងជាចំណូលរយៈពេលវែងមានទាំងចំណូលប្រចាំត្រីមាសនិងចំណូលប្រចាំឆ្នាំតាមរយៈភាគលាភជាដើម។

ចំពោះដើមទុនក្នុងការវិនិយោគលើផ្សារហ៊ុនមិនចោទជាបញ្ហានោះទេសម្រាប់ពលរដ្ឋយើង ព្រោះអ្នកចំណូលទាបក៏អាចវិនិយោគបានដែរ។ អ្នកអាចចាប់ផ្ដើមវិនិយោគពីដើមទុន២ម៉ឺនរៀលក៏បាន ៤ម៉ឺនរៀលក៏បានឬ ៤០ម៉ឺនរៀលក៏បានទៅតាមលទ្ធភាពរបស់អ្នក។

ការវិនិយោគភាគហ៊ុន អ្នកទទួលបានចំណូល២ផ្លូវគឺទីមួយពីចំណេញមូលធន។ ឧទាហរណ៍ អ្នកទិញហ៊ុនរដ្ឋករទឹកក្រុងភ្នំពេញតម្លៃ ៥ពាន់រៀល ក្នុងមួយហ៊ុន ពេលហ៊ុននេះឡើងដល់៧ពាន់រៀល អ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។

មួយវិញទៀតគឺចំណូលពីភាគលាភ។  ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាចំនួន ១ម៉ឹនហ៊ុន ហើយធនាគារ អេស៊ីលីដាចែកភាគលាភ ១,០០០រៀលក្នុងមួយហ៊ុន នោះអ្នកនឹងបានចំណូលភាគលាភចំនួន១០លានរៀល ហើយចំណូលពីភាគលាភគឺជាចំណូលអកម្មទោះដេកលក់ឬដើរលេងក៏នៅតែបានចំណុល។

យ៉ាងណាមិញគ្រប់ការវិនិយោគសុទ្ធតែមានហានិភ័យ ហើយភាគហ៊ុននេះគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាយើង ដូច្នេះមុននឹងវិនិយោគ អ្នកត្រូវសិក្សាស្វែងយល់ជាមុនសិន។ ចង់រៀនវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬ ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia