សម្រាប់បងប្អូនដែលចង់ផ្លាស់ប្តូរកន្លែងផលិត Skincare ពីប្រទេសជិតខាង ហើយចង់ផលិតនៅប្រទេសផ្សេងៗនៅពេលនេះលែងពិបាកហើយ បងប្អូនអាចទាក់ទងទៅកាន់ក្រុមហ៊ុនរបស់កូនខ្មែរដែលមានឈ្មោះ Sisyphus.inc ក្រុមហ៊ុនកូនខ្មែរមួយនេះគឺមានទទួលធ្វើប្រេនខ្លួនឯងពីរប្រទេសធំៗជាច្រើនទៀតផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម អ្នកស្រី សែម ណាវី ម្ចាស់ក្រុមហ៊ុន Sisyphus.inc បានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនរបស់អ្នកស្រី មានសេវាកម្មជាច្រើនដូចជា៖ មានទទួលធ្វើប្រេនផលិតផល សេវាកម្មរកផលិតផលជប៉ុនឱ្យអតិថិជន ហើយប្រសិនបើអតិថិជនទើបរកស៊ីដំបូងៗចង់បង្កើតប្រេនខ្លួន ឬអ្នកចង់ផ្លាស់ប្តូរកន្លែងផលិតអាចទាក់ទងមកកាន់ក្រុមហ៊ុនអ្នកស្រីបាន ព្រោះក្រុមហ៊ុនមានដៃគូធំៗដូចជា នៅចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់។
លើសពីនេះទៅទៀត នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនអ្នកស្រី កំពុងតែនាំគ្រឿងផ្សំទាក់ទងទៅនឹងសុខភាពពីប្រទេសអេស្ប៉ាញ បារាំង និងខាងអឺរ៉ុបជាច្រើនទៀតផងដែរ។ ក្រៅពីធ្វើ skincare និងsupplements និងនាំចេញនាំចូលគ្រឿងផ្សំផ្សេងៗទៀតក្រុមហ៊ុនអ្នកស្រីក៏កំពុងតែចាប់ដៃគូជាមួយក្រុមហ៊ុនចិន ដើម្បីធ្វើខ្នើយសុខភាពដែលជាខ្នើយអាចកាត់បន្ថយស្រ្តេសខណៈបច្ចុប្បន្ននេះកំពុងតែផ្ទុះខ្លាំងនៅចិន។
អ្នកស្រីក៏បានបង្ហើបថា ការងារមួយទៀតដែលអ្នកស្រីកំពុងតែធ្វើនោះគឺ បច្ចុប្បន្នអ្នកស្រីបានកំពុងតែទាក់ទងនាំអំពិលទុំពីខ្មែរមកប្រទេសជប៉ុន ដោយសារអ្នកស្រីឃើញថាមានអតិថិជនម្នាក់គាត់បាននាំអំពិលទុំពីឥណ្ឌាម្តងជាង ១០០តោនមកជប៉ុន។ ឃើញដូច្នេះហើយទើបអ្នកស្រី កំពុងតែឆែកមើលតើខាងខ្មែរយើងអាចធ្វើឬទេ ប្រសិនជាតម្លៃសមស្របមួយហើយរត់ការបានលឿននោះច្បាស់ជាអាចជួយទៅដល់កសិករខ្មែរយើងជាមិនខានឡើយ។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលមានបំណងចង់បង្កើតប្រេនផលិតផលជប៉ុនផ្ទាល់ខ្លួន ឬចង់យកផលិតផលពីជប៉ុនមកលក់អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Sisyphus.inc បានតាមរយៈគណនីហ្វេសប៊ុក Sem Navy ឬ តាមរយៈ ស្គេនតេឡេក្រាមខាងក្រោមនេះ៕