ក្នុងកាលៈទេសៈស្រុកទេសកំពុងជួបបញ្ហា ការផ្សព្វផ្សាយព៍ត៌មានមិនពិត និងការឆបោកតាមរយៈបច្ចេកវិទ្យាបានគំរាមកំហែងយ៉ាងខ្លាំងទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ខាងក្រោមនេះជារូបភាពធំៗ៣ ដែលពួក Hacker បានប្រើប្រាស់ ដើម្បីបន្លំយកព័ត៌មានឯកជន លេខសម្ងាត់ ឬកុងធនាគាររបស់អ្នកប្រើប្រាស់៖
២/. Malware/Spyware តាម Link:
- Link អាចផ្ទុកឯកសាររឺ App ដែលមាន Malware
- បើអ្នកដំឡើងឯកសារនោះ វានឹងផ្ញើលេខសម្ងាត់ One-Time Password (OTP) ទៅកាន់ទូរស័ព្ទរបស់អ្នក បើអ្នកចុចបំពេញលេខនោះ វាក៏ដូចជាការបើកដៃឱ្យគេចូលមកគ្រប់គ្រង គណនីរបស់អ្នក
៣/. ការក្លែងបន្លំជារូបភាពឲ្យចុច (Image Link Attack):
- បង្ហោះរូបភាពមាន Button ឲ្យចុច ពេលដែលអ្នកចុចលើប៊ូតុងនោះ វានឹងចាប់យកព័ត៌មានបុគ្គលរបស់អ្នកទាំងអស់។
សូមជម្រាបផងដែរថា ព័ត៌មានប្រភេទនេះមិនមែនសរសេរឡើងដើម្បីបំភ័យលោកអ្នកឡើយ គ្រាន់តែជាការចែករំលែកដើម្បីឱ្យលោកអ្នកអាចបង្ការនូវបញ្ហាអសុត្ថិភាពលើអ៊ីនធឺណេត។ សូមបង្កើនការប្រុងប្រយ័ត្នព្រោះប្រព័ន្ធអ៊ីធឺណេតទូលំទូលាយណាស់ មានតែការទទួលព័ត៌មានបានច្រើន និងបន្តសិក្សាអភិវឌ្ឍន៍ឱ្យទាន់សម័យបច្ចេកវិទ្យាជាប្រចាំទេ ទើបអាចជួយការពារខ្លួនឯងបាន។
ក្នុងនោះប្រសិនបើបងប្អូនទទួលរងនូវករណីក្លែងបន្លំ ឬឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៦៨ ២២ ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook