មេCBC បង្ហើបពីរឿងសំខាន់ៗ៣អ្នកត្រូវធ្វើមុននឹងខ្ចីលុយ ចៀសវាងទៅខ្ចីលុយត្រូវធនាគារបដិសេធ
Toeuy HongNOVEMBER 23 20232.2 K views

អាចនិយាយបានថាការខ្ចីលុយគឺមនុស្សពិបាកចៀសណាស់នៅក្នុងជីវិតព្រោះក្នុងការរស់នៅមនុស្សតែងតែមានតម្រូវការលុយសម្រាប់ចំណាយលើរឿងផ្សេងៗដូច្នេះមនុស្សតែងតែពឹងពាក់ខ្ចីលុយគ្នានិងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដើម។

ទាក់ទងនឹងការប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនេះដែរ លោក អឿង សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ( ខេមបូឌា)ហៅកាត់ថាCBC បានបង្ហើបនូវរឿងសំខាន់៣ដែលអ្នកត្រូវធ្វើមុននឹងទៅខ្ចីលុយធនាគារដើម្បីចៀសវាងស្នើកម្ចីហើយត្រូវធនាគារបដិសេធ។

. ត្រូវដឹងថាស្ថានប័ននោះមានលក្ខខណ្ឌដូចម្ដេចខ្លះ

ត្រង់នេះលោក អឿង សុធារ័ត្នបានបង្ហើបថាមុននឹងខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ អ្នកត្រូវដឹងថាតើស្ថានប័ននោះផ្ដល់សេវាអ្វីខ្លះព្រោះគ្រឹះស្ថាននីមួយៗមានលក្ខណៈខុសៗគ្នា។ ជាក់ស្ដែងគ្រឹស្ថានខ្លះផ្ដោតលើការផ្ដល់កម្ចីអាជីវកម្ម ចំណែកគ្រឹះស្ថានខ្លះទៀតផ្ដោតសំខាន់លើឥណទានគេហដ្ឋាន។ មួយវិញទៀតពួកគាត់គួរស្វែងយល់ទាក់ទងនឹងផលិតផលឥណទានឲ្យបានច្បាស់ព្រោះស្ថាប័នខ្លះឲ្យបង់សងរយៈពេល៥ឆ្នាំហើយស្ថាប័នខ្លះឲ្យបង់សងរយៈពេល៧ឆ្នាំពោលគឺអ្នកទៅខ្ចីលុយត្រូវដឹងថាស្ថាប័នផ្ដល់កម្ចីនីមួយៗមានលក្ខខណ្ឌដូចម្ដេចខ្លះ។

. មើលលទ្ធភាពខ្លួនឯង

 ត្រូវមើលពីលទ្ធភាពថាតើខ្លួនឯងមានលទ្ធភាពបង់សងទៅគ្រឹះស្ថានបានកម្រិតណាដែរ។ ជាទូទៅការបង់សងគឺជាការបង់រំលស់។ ដូច្នេះអ្នកត្រូវដឹងថាតើក្នុងមួយខែៗគេតម្រូវឲ្យអ្នកបង់សងប៉ុនណា បើអ្នកខ្ចីលុយក្នុងទំហំប៉ុណ្ណឹងដើម្បីមើលថាតើអ្នកមានលទ្ធភាពបង់សងត្រលប់ឬអត់។

. ពិនិត្យមើលប្រវិត្តឥណទាន

 អ្នកខ្ចីលុយក៏ត្រូវពិនិត្យមើលប្រវត្តិឥណទានរបស់ខ្លួននៅក្នុងប្រព័ន្ធCBCដែរ។ បច្ចុប្បន្នពេលអ្នកទៅខ្ចីលុយនៅគ្រឹះស្ថានស្របច្បាប់ដែលជាសមាជិករបស់CBC ឈ្មោះរបស់អ្នកគឺត្រូវបានបញ្ជីក្នុងប្រព័ន្ធCBCដើម្បីឲ្យគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗពិនិត្យប្រវត្តិឥណទានរបស់អ្នកមុនអនុម័តកម្ចីដល់អ្នក។

ទាក់ទងនឹងការមើលប្រវតិ្តឥណទាននេះដែរលោក អឿ សុធារ័ត្នបានបង្ហើបថាមុននឹងឲ្យគ្រឹះស្ថានណាមួយពិនិត្យមើលប្រវត្តិឥណទាន អ្នកគួរទៅពិនិត្យមើលប្រវត្តិឥណទានខ្លួនឯងជាមុនសិនដើម្បីដឹងថាតើប្រវត្តិឥណទានរបស់អ្នកនៅក្នុងប្រព័ន្ធCBCមានបញ្ហាអ្វីឬអត់។ ពេលខ្លះអាចមានបញ្ហាដូចជាខុសឈ្មោះ ហើយជួនកាលការបង់សងរបស់យើងទាន់ពេលវេលាប៉ុន្ដែប្រព័ន្ធUpload មិនទាន់ជាដើម។

 ជាចុងក្រោយអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ មនុស្សមួយចំនួនមិនមានលទ្ធភាពបង់សងកម្ចីទៅធនាគារ លោក អឿ សុធារ័ត្នបានណែនាំឲ្យអ្នកដែលជួបបញ្ហាគ្មានលទ្ធភាពបង់សងធនាគារគួរលើកបញ្ហាដែលខ្លួនមានទៅនិយាយជាមួយនឹងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលពួកគាត់កំពុងប្រើប្រាស់ដើម្បីចរចារកផ្លូវមួយដែលសមស្របទាំងអស់គ្នា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia