គួរដឹង! នេះជាគុណសម្បត្តិទាំង ៥ ដែលអ្នករកស៊ីទទួលបានក្រោយចុះបញ្ជីអាជីវកម្ម
ធី ស្រីល័ក្ខJUNE 22 202526 views

នៅពេលគិតចង់បើកអាជីវកម្មមួយគេរមែនតែងគិតគូរទៅដល់ការរៀបចំផែនការអាជីវកម្ម ក៏ដូចជាយុទ្ធសាស្រ្តក្នុងការរកស៊ីនានាផ្សេងទៀត។ក្នុងនោះមានម្ចាស់អាជីវកម្មភាគតិចណាស់ ដែលគិតគូរទៅដល់ការចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ ដោយសារមានពួកគាត់នៅមានការភាន់ច្រឡំថា ការចុះបញ្ជីអស់លុយច្រើន ហើយត្រូវគេកាត់ពន្ធប្រចាំខែ ប្រចាំឆ្នាំហើយមិនបានប្រយោជន៍អ្វីជាដើម។ប៉ុន្តែពុំដូចនោះទេ ការចុះបញ្ជីអាជីវកម្មឱ្យស្របត្រឹមត្រូវតាមច្បាប់ផ្តល់នៅផលប្រយោជន៍ជាច្រើនសម្រាប់ម្ចាស់អាជីវកម្មដូចជា៖

  • បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់ម្ចាស់អាជីវកម្មអ្នក
  • ចៀសវាងការផាកពិន័យផ្សេងៗនិងការតម្រូវឱ្យបិទទ្វារអាជីវកម្ម
  • ទទួលបានការគាំពារតាមផ្លូវច្បាប់
  • ទាក់ទាញអតិថិជន(ក្រុមហ៊ុនធំ)ដែលបញ្ជាទិញក្នុងទំហំព្រោះគ្មានក្រុមហ៊ុនធំណាចង់រកស៊ីជាមួយអាជីវកម្មដែលមិនចុះបញ្ជីនោះទេ
  • ជួយសម្រួលដល់ការទទួលកម្ចីប្រាក់ពីធនាគារនិងការវិនិយោគពីវិនិយោគិន
  • ចំពោះក្រសួងពាក់ព័ន្ធដែលម្ចាស់អាជីវកម្មគួរទៅទាក់ទងការចុះបញ្ជីរួមមាន អគ្គនាយដ្ឋានពន្ធដារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ដើម្បីដំណើរការអាជីវកម្មបានដោយស្របច្បាប់អ្នកដែលជាម្ចាស់អាជីវកម្មត្រូវចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម រួចបន្តចុះនៅពន្ធដារ និងធ្វើសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia