កំប៉ិកកំប៉ុក ចំណូលវិលជុំ! កសិករ៣រូបនេះច្នៃដីក្បែរផ្ទះ ធ្វើកសិកម្មរកចំណូលសឹងរាល់ថ្ងៃ
Srey NuthJANUARY 25 2024364 views

ការដាំដំណាំជុំវិញផ្ទះ ជាទម្លាប់ល្អមួយដែលបងប្អូនយើងគួរអនុវត្ត ដោយសារតែវាជាការចំណាយពេលមួយនៅពេលទំនេរមកដាំដុះនូវបន្លែងាយៗ ឆាប់បានផល ហើយថែមទាំងអាចជួយឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងក្រោយពីបញ្ចប់ការងារប្រចាំថ្ងៃ ពិសេសអាចរកចំណូលបានបន្ថែមទៀតផងដែរ។

 

ជាក់ស្តែង នៅក្នុងថ្ងៃនេះ Business Cambodia សូមណែនាំឲ្យបងប្អូនបងស្គាល់កសិកចំនួន៣ រូបដែលកំពុងរកចំណូលពីការធ្វើកសិកម្មដោយការដាំបន្លែ ឈើក្បែរផ្ទះ អាចរកចំណូលបានក្បែរពាន់ដុល្លារក្នុងមួយខែ៖

 

១. លោក ប៊ូ ម៉ាន

 

Photo 2024 01 25 11 30 42

 

លោក ប៊ូ ម៉ាន ម្ចាស់ចំការឪឡឹកលឿងដែលមានទីតាំងនៅខេត្តត្បូងឃ្មុំ។   ឆ្លងកាត់បទពិសោធន៍ជោគជ័យជាង ៣ឆ្នាំបច្ចុប្បន្ន លោកដាំឪឡឹកលឿង នៅលើកផ្ទៃដី ៥ហិកតា ដែលអាចរកចំណូលបានចំណូលខ្ទង់១៥០០០ ដុល្លារក្នុងមួយហិកតា គិតជាតោនអាច ២០ ទៅ ៣០តោន ហើយតម្លៃលក់បានថ្លៃថោកអាស្រ័យតាមទីផ្សារ។

 

ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ប៊ូ ម៉ាន ម្ចាស់ចំការឪឡឹកលឿងដែលមានទីតាំងនៅខេត្តត្បូងឃ្មុំបានមានប្រសាសន៍ឱ្យដឹងថា ការដាំឪឡឹកប្រសិនបើចង់ទទួលបានផលល្អ ហើយចំណេញបងប្អូនប្រជាកសិករត្រូវមើលទៅលើ ដីដែលបងប្អូនគ្រោងដាំ ថាមានជីវជាតិដែរទេ? តើប្រភពទឹកវិញយ៉ាងណាដែរ? ដូច្នេះបើចង់ឲ្យផ្លែឪឡឹកធំ ផ្អែកឆ្ងាញ់ហើយមានគុណភាពត្រូវតែមានទឹកស្រោចស្រប់គ្រប់គ្រាន់ទើបអាចធ្វើទៅបាន។

 

សម្រាប់បងប្អូនដែមមានបំណងចង់ធ្វើការជាវផ្លែឪឡឹករបស់លោក ប៊ូ ម៉ាន បងប្អូនក៏អាចធ្វើការទំនាក់ទំនងទិញបានដោយផ្ទាល់តាមរយៈលេខទំនាក់ទំនង ០៩៧ ៧៦៨ ២៥០៦ ។​

 

២. លោក សយ គឹមអៀង

 

Photo 2024 01 25 11 32 47

 

លោក សយ គឹមអៀង​ ជាកសិករដាំត្រកៀត​​​នៅខេត្តកំពង់ចាម បានធ្វើការសាកល្បងដាំដំណាំមួយប្រភេទនេះនៅលើដីស្រែរបស់ខ្លួន ដោយចំណាយទុនប្រមាណជាជា ៨០ម៉ឺនរៀលប៉ុណ្ណោះ។

 

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម លោក គឹមអៀង បានឱ្យដឹងថា ដើមចមដំបូងដែលនាំឲ្យលោកចង់ដាំត្រកៀតនេះដោយសារថ្ងៃមួយលោកចង់ពិសារត្រកៀតហើយលោកក៏ទៅផ្សារទិញដល់មើលទៅឃើញក៏ចាប់អារម្មណ៍ចង់យកមកសាកដាំនៅក្នុងស្រែសាកមើល ព្រោះតែកន្លងមកលោកឃើញតែគេនិយមដាំតាមបឹងតាមព្រែក។ លុះក្រោយមកដោយបានគិតច្បាស់អស់ហើយគាត់ក៏បានយកប្រាក់មួយចំនួនទៅទិញពូជពីគេយកមកដាំសាកលើដីប្រហែលជាពីរអា រហូតដល់ឃើញថាដាំតិចបានផលក៏តិចលោកគឹមអៀងក៏បានពង្រីកផ្ទៃដីដាំដុះបន្ថែមដល់ ៨០អាដី។ ហើយមកដល់បច្ចុប្បន្នហើយជាមធ្យមប្រាក់ចំណូលដែលលោកអាចរកបានពីការដាំត្រកៀតនេះក្នុងមួយថ្ងៃអាចចន្លោះពី ១០ម៉ឺនទៅដល់ ១៥ម៉ឺនរៀល ឬអាចលើសនេះទៅតាមចំនួនការបញ្ជាទិញ។

 

ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ធ្វើការសាកសួរព័ត៌មានលម្អិតពីការដាំដុះត្រកៀតឬចង់ទំនាក់ទំនងទិញដើមត្រកៀតនេះអាចធ្វើការទំនាក់ទំនងសាកសួរបន្ថែមដោយផ្ទាល់តាមរយៈលេខទំនាក់ទំនង  ០៩០ ៨៤១​ ៥០៤ ។​

 

៣. អ្នកស្រី ថៃ ឆេងលី 

 

Photo 2024 01 25 11 32 14

 

 

អ្នកស្រី គឺជាស្រ្តីមេផ្ទះដែលរស់នៅក្នុងខេត្តសៀមរាប បានច្នៃធ្វើរានដាំបន្លែលើរានអាចដាំបានខួបប្រាំងខួបវស្សា ចំណូលរាល់ថ្ងៃវិលជុំពេញ១ឆ្នាំ ខណៈមួយរានហោចណាស់ក៏រកចំណូលបានពី១៥ ទៅ១៧ ម៉ឺនរៀលដែរ ហើយក្នុង១ខែសល់ទាបបំផុត ៧០ម៉ឺនរៀលដែរ។

 

បច្ចុប្បន្នបន្លែរបស់អ្នកស្រីបានលក់បានផ្គត់ផ្គង់ទៅឲ្យ​ចូលទីផ្សារ សហគគមន៍ កសិកម្មសុវត្តិភាពធម្មជាតិ សហគមន៍បោះចែកចាយបន្ត មានសៀមរាប ភ្នំពេញ កសិដ្ឌានអមរះ( កោះក្របី)  និងលក់នៅ ផ្សារសប្ដាហ៍មាត់ស្ទឹងខេត្តសៀមរាបផងដែរ។​

 

ប្រសិនបើបងប្អូនចង់ដឹងព័ត៌មានបន្ថែមទាក់ទងនិងបច្ចេកទេស ក្នុងការដាំបន្ថែលើរាន ក៏ដូចជាការថែទាំបន្លែរបស់បងប្អូនសូមធ្វើការទំនាក់ទំនងទៅកាន់លេងទូរស័ព្ទ ០៦៦ ៥១​​​ ៥៥ ៧២ ឬអាចទៅទីតាំងផ្ទាល់បានដែលមាន អាសយដ្ឋាននៅក្នុង ភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប៕

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia