ភ្ញាក់ផ្អើល! លោកតាវ័យ៨៤ឆ្នាំ តំណាងកម្ពុជា ចូលប្រកួតកីឡា Asian Games នៅចិន ពោលពាក្យចាក់ដោតបែបនេះ
Kan DaraOCTOBER 10 2023188 views

លោកតា ថេង សុខ មានវ័យរហូតដល់៨៤ឆ្នាំ គឺជាអ្នកលេងអុក xiangqi (អុកចិន) តំណាងឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅសាធារណៈរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ olympics.com។

 

ខខ

 

ក្នុងនាមជាអត្តពលិកចំណាស់ជាងគេបំផុត លោកតាបានលើកឡើងយ៉ាងដូច្នេះថា៖ «មិនថាខ្ញុំមានអាយុប៉ុន្មានទេ ខ្ញុំនៅទីនេះ ព្រោះខ្ញុំស្រលាញ់ហ្គេម»។ ពាក្យមួយឃ្លានេះ រួមទាំងចំណង់ចំណូលចិត្ត និងស្មារតីរបស់គាត់នឹងបន្តជំរុញទឹកចិត្តកីឡាករវ័យក្មេងឱ្យហ៊ានដេញតាមក្តីសុបិនរបស់ខ្លួន។

 

ក្នុងនោះ លោកតាបានបន្តទៀតថា៖ «ខ្ញុំនឹងក្លាយជាគ្រូបង្វឹក xiangqi នៅសហព័ន្ធរបស់យើង។ ខ្ញុំ​នឹង​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា និង​បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ​ឱ្យ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដើម្បី​យើង​អាច​ចូលរួម​ការប្រកួត​នៅ​ប្រទេស​ចិន​បាន​កាន់តែច្រើន​»​។

 

ាា

 

គួរជម្រាបផងដែរថា លោកតា ថេង សុខ កើតក្នុងឆ្នាំ១៩៣៩ នាខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន និងបានផ្លាស់​មករស់នៅ​ប្រទេស​កម្ពុជា​ជាមួយ​ក្រុម​គ្រួសារ​នៅ​ឆ្នាំ១៩៤៨។ លោកតា ហាក់មាននិស្ស័យជាមួយការលេងអុកចិន xiangqi តាំងពីកុមារភាពមកម្ល៉េះ និងមានបទពិសោធន៍ធ្លាប់ចូលប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាច្រើនផងដែរនាពេលកន្លងមក៕

ខ

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia