រដ្ឋាភិបាលថៃ បានសម្រេចចែកលុយដល់ពលរដ្ឋខ្លួន ចាប់ពីខែនេះតទៅ ដោយម្នាក់ទទួលបាន ៣០០ដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bangkok Post នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Julapun Amornvivat បានលើកឡើងថា រដ្ឋាភិបាលនឹងចាប់ផ្ដើមចែកលុយដល់ពលរដ្ឋដំណាក់កាលទី១ ចំនួន ៤,២ពាន់លានដុល្លារ ពីកម្មវិធីចែកលុយឌីជីថល ដែលមានឈ្មោះថា Digital Wallet Handout ដើម្បីជួយដល់ក្រុមពលរដ្ឋងាយរងគ្រោះ។ ក្នុងនោះពលរដ្ឋថៃ ចំនួន ៥០លាននាក់ នឹងទទួលបានលុយ ៣០០ដុល្លារ ដែលរដ្ឋនឹងបាញ់លុយឌីជីថលនោះឱ្យតាមកម្មវិធី App សម្រាប់ចាយនៅក្នុងតំបន់មូលដ្ឋានដែលពួកគេរស់នៅ។
គួរជម្រាបផងដែរថា គិតមកទល់បច្ចុប្បន្នមានពលរដ្ឋចំនួន ៣២ លាននាក់ហើយដែលបានចុះឈ្មោះសម្រាប់កម្មវិធីចែកលុយនេះ ប៉ុន្តែសម្រាប់ពលរដ្ឋដែលគ្មាន ឬមិនសូវចេះប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននឹងទទួលបានសាច់ប្រាក់តែម្ដង។ ក្នុងនោះលោក Julapun Amornvivat បានសង្កត់ធ្ងន់ថា កម្មវិធីចែកលុយដល់ពលរដ្ឋនេះជាផ្នែកមួយ នៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រដ្ឋាភិបាលថៃ ដើម្បីជំរុញសេដ្ឋកិច្ចថៃ ដែលសម្រេចបានកំណើន២,៣% ក្នុងត្រីមាសទី២ ឆ្នាំ២០២៤៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook