អគារ The Peak គឺជាហាងលក់ទំនិញប្រណីតដ៏ធំបំផុតនៅប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយក្រុមហ៊ុន WB Bluebell (Cambodia) ពិតជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការសម្រេចគោលដៅមួយជំហានទៀត និងសូមប្រកាសជាផ្លូវការថា ហាងមាន់បំពងល្វី-ហ្ស៊ី-អាណាដ៏ល្បីល្បាញនៅប្រទេសអាមេរិក គឺកំពុងតែមកដំណើរការនៅកម្ពុជាហើយ។ ហាងមាន់បំពងល្វី-ហ្ស៊ី-អាណាជាហាងអាហារហ្វាសហ្វូត ដែលប្រជាជនអាមេរិកមានការពេញនិយមជាខ្លាំង ហើយត្រូវបានគេស្គាល់ដោយសារតែមាន់បំពងផ្សំជាមួយនឹងម្សៅបំពង Cajun រសជាតិប្រចាំហាងដ៏ឈ្ងុយឆ្ងាញ់ ធ្វើឱ្យសាច់មាន់បំពងទៅឡើងស្រួយ និងមានបន្ថែមរសជាតិហិរតិចៗធ្វើឱ្យកាន់តែមានរសជាតិឆ្ងាញ់ជាប់មាត់។
ដើម្បីនាំមកនូវហាងដ៏ល្បីមួយនេះ យើងខ្ញុំបានចុះហត្ថលេខាកិច្ចព្រមព្រៀងជួលជាផ្លូវការនៅថ្ងៃទី20 ខែមីនា ឆ្នាំ2023 នៅអគារ The Peak ជាន់ទី 55 បន្ទប់ VIP ដែល អគារ The Peak ពិតជាមានមោទនភាពសូមស្វាគមន៍ហាងមាន់បំពង ល្វី-ហ្ស៊ី-អាណា មកចូលរួមជាមួយយើងខ្ញុំ។
ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន គួរឱ្យកត់សម្គាល់ផងដែរនោះ គឺមានវត្តមានចូលរួមពីអ្នកស្រី Katarina Chan អគ្គនាយកនៃក្រុមហ៊ុន SV.CS Foods & Beverages Co., Ltd ហាងមាន់បំពង ល្វី-ហ្ស៊ី-អាណា និងអ្នកតំណាងរបស់ The Peak គឺលោក Pierre Balsan អគ្គនាយកនៃក្រុមហ៊ុន WB Bluebell (Cambodia)។
ជាមួយនឹងការចុះហត្ថលេខាជាមួយហាងមាន់បំពង ល្វី-ហ្ស៊ី-អាណា នាឱកាសនេះ The Peak នឹងផ្ដល់ជូនអ្នកចូលចិត្តម្ហូបអាហារ និងអ្នកចូលចិត្តដើរទិញទំនិញទាំងអស់នូវបទពិសោធន៍ទទួលទានអាហារដ៏ល្អបំផុតមិនធ្លាប់មាននៅកម្ពុជា។