គួរឈប់ប្រើទៅ! ក្រោយចេញiPhone 17 នៅប៉ុន្មានខែខាងមុខ Apple ថាគួរចៀសវាងប្រើiPhone ម៉ូដែលចាស់ៗទាំងនេះ
Toeuy HongMAY 8 2025802 views

 នៅសល់តែប្រហែលជា៤ខែទៀតតែប៉ុណ្ណោះ iPhone 17 ស៊េរីរបស់ក្រមហ៊ុន Apple នឹងប្រកាសចេញជាផ្លូវការ ហើយគេរំពឹងiPhone 17 ស៊េរីជំនាន់ថ្មីនឹងមានការរចនាប្លែកៗនិងកែលម្អរូបរាងខាងក្រៅឲ្យកាន់តែទាក់ទងសម្រាប់អ្នកប្រើប្រាស់។  

 ក្រោយបញ្ចេញiPhone 17 ស៊េរីនៅប៉ុន្មានខែខាងទៀតនេះ ក្រុមហ៊ុនApple ក៏ធ្លាប់បានណែនាំផងដែរទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទ iPhone ម៉ូដែលចាស់ៗដោយសារតែបើគិតពីអាយុកាលគឺគួរតែឈប់ប្រើប្រាស់ទៀតហើយ។

 នៅក្នុងនោះដែរ ចំពោះម៉ូដែលទូរស័ព្ទiPhone ចាស់ៗដែលApple ថាគួរចៀសវាងក្នុងការប្រើប្រាស់គឺមានដូចជា iPhone X, iPhone 8, iPhon 8 Plus និងទូរស័ព្ទiPhone ដែលមានអាយុកាលចាស់ៗជាងនេះទៀត។

ចំពោះមូលហេតុដែលApple ណែនាំឲ្យចៀសវាងប្រើប្រាស់iPhone ចាស់ៗទាំងនេះគឹដោយសារតែម៉ូដែលទាំងនេះគឺហួសដឺឡេទៅហើយ មួយវិញទៀតម៉ូដែលចាស់ៗទាំងនេះមិនអាចទទួលបានការupdate ប្រពន្ធប្រតិបត្តិការiOSទៀតហើយ ដូច្នេះមិនល្អក្នុងការបន្តប្រើប្រាស់តទៅទៀតទេ។

ចំណែកម៉ូដែលiPhone 11និងiPhone 12 ក៏ប្រហែលជាមិនទទួលបានការាupdate softwareសម្បូរបែបហើយប្រហែលជាមិនទទួលបានការupdate ប្រព័ន្ធប្រតិបត្តិការចុងក្រោយដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia