សួនច្បារប្រវែង ៦ គីឡូម៉ែត្រ នឹងលេចរូបរាងឡើងនៅត្រើយខាងកើតដងទន្លេមេគង្គ
Bunthoeun KoemDECEMBER 18 20241.2 K views

គម្រោងស្បួនច្បារថ្មីប្រវែង ៦ គីឡូម៉ែត្រ នឹងលេចរូបរាងឡើងនៅតាមបណ្ដោយមាត់ទន្លេមេង្គត្រើយខាងកើត ដែលអភិវឌ្ឍន៍នៅលើគម្រោងទីក្រុងមេគង្គឃី មានទីតាំងស្ថិតនៅភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នេះបើតាមការបញ្ជាក់ពីលោក ឃុន សេងផេង នាយកប្រតិបត្ដិនៃក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ដែលជាអ្នកអភិវឌ្ឍន៍សាងសង់គម្រោងទីក្រុងរណបថ្មីខាងលើ។

 

71a20010 8364 492d Aaf4 05382734ccd9

 

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងទីក្រុងមេគង្គឃី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នាយកប្រតិបត្ដិរូបនេះបានមានប្រសាសន៍ដូច្នេះថា៖ «...ក្រុមហ៊ុននឹងរៀបចំជាសួនច្បារបៃតង ដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ ៥០ ម៉ែត្រ និងប្រវែង ៦ គីឡូម៉ែត្រ»។ លោកបន្ដថា ការសាងសង់សួនច្បារនេះ គឺក្នុងគោលបំណងលើកស្ទួយគុណភាព ផាសុកភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍សាធារណៈ។

 

470591678 584468041052368 867659162751807285 N

 

សូមជម្រាបថា នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងមេគង្គឃីនេះ ក្រៅពីការសាងសង់សួនច្បារដ៏វែងសន្លាយនេះ ក្រុមហ៊ុន ឌីធី ម៉ូរ៉ាល់ គ្រុប ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា៖ លំនៅឋាន អគារពាណិជ្ជកម្ម  សណ្ឋាគារ ផ្សារទំនើប មណ្ឌលអប់រំ មណ្ឌលទេសចរណ៍ ផ្លូវ និងកន្លែងហាត់ប្រាណជាដើម។ ខណៈគម្រោងបង្កើតទីក្រុងថ្មីនេះ គឺគ្រប់ដណ្ដប់លើផ្ទៃដីរហូតដល់ទៅ ២១០ ហិកតាឯណោះ៕

 

470242220 584468094385696 5703369005550045444 N (1)

470592138 584468271052345 4567308441249664133 N

470189883 584468141052358 3436740725585681225 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia