ADB ផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងសរុបជាង ៤០០ លានដុល្លារដល់កម្ពុជា
Bunthoeun KoemDECEMBER 18 202414 views

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់៤០៣ លានដុល្លារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។  ខណៈកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Jyotsana Varma នាយក ADB ប្រចាំប្រទេស។

 

470178249 1093023029501234 275684771366776914 N

 

នៅក្នុងសេចក្ដីប្រកាសព័ត៌មានលោកស្រីJyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា “ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់យើងជាមួយប្រទេសកម្ពុជា ជាមួយនឹងការអនុម័តឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខណ្ឌនៃយុទ្ធសាស្រ្តភាពជាដៃគូប្រទេសថ្មីរបស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨” ។

 

លោកស្រីបានបន្ថែមថា “ពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍន៍ធនធានមនុស្ស គម្រោងទាំងនេះនឹងគាំទ្រដល់វឌ្ឍនភាពបន្តរបស់កម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយភាពរីកចម្រើនបរិយាបន្ន និងបៃតង”។

 

លោកស្រីVarma បានមានប្រសាសន៍ថាធនាគារអភិវឌ្ឍន៍អាស៊ី ក៏ប្តេជ្ញាក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ពាណិជ្ជកម្ម និងការប្រកួតប្រជែង ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការបង្កើតឱកាសសម្រាប់ទាំងអស់គ្នា៕

 

470661660 1093026602834210 5829352044134753031 N

470192583 1093023009501236 7753103409028180520 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia