ទុកពេលឱ្យ១ខែ! អាមេរិក ប្រកាសឱ្យ Apple និង Google ប្រញាប់ដក Tik Tok ចេញពី App របស់ខ្លួន
ធី ស្រីល័ក្ខDECEMBER 18 20241.7 K views

កាលពីថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានក្រើនរំលឹកទៅដល់ Apple និង Google ប្រញាប់ដក Tik Tok ចេញពីកម្មវិធីរបស់ពួកគេត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ បើក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅប្រទេសចិនគឺ ByteDance នៅតែមិនធ្វើតាមច្បាប់សហរដ្ឋអាមេរិកទេនោះ។ នេះបើតាមការដកស្រង់ចេញពីគេហទំព័រ phonearena។

 

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ស្ថានភាពបែបនេះ បានកើតឡើង នៅពេលដែលអតីតប្រធានាធិបតីលោក Biden ធ្លាប់ឱ្យ Tik Tok លក់ឱ្យអាមេរិក ហើយនាពេលនេះប្រសិនជា Tik Tok មិនព្រមលក់នោះទេ  TikTok នឹងត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៩ ខែមករា នេះតទៅ។ 

7

ជាមួយគ្នានោះដែរ ដើម្បីដោះស្រាយបញ្ហានេះ សមាជិកសភាអាមេរិកបានផ្ញើលិខិតទៅកាន់ Apple និង Google ដោយរំលឹកថា ពួកគេតម្រូវឱ្យដក TikTok ចេញពីកម្មវិធីរបស់ពួកគេ ប្រសិនបើស្ថានភាពមិនត្រូវបានដោះស្រាយ។ ហើយប្រសិនបើបរាជ័យក្នុងការធ្វើដូច្នេះគឺបានន័យថា នៅលើ App Store ឬ App ផ្សេងៗទៀត នៅទូទាំងអាមេរិក នឹងមិនមានកម្មវិធី TikTok ទៀតឡើយ។

8

គួររំលឹកផងដែរថា ទីផ្សារសហរដ្ឋអាមេរិកមានចំណែកប្រហែល ២៥% នៃប្រាក់ចំណូលសរុបរបស់ TikTok កាលពីឆ្នាំមុន ហើយអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ TikTok នៅសហរដ្ឋអាមេរិកស្មើនឹងប្រហែល ៥% នៃចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ក្រុមហ៊ុន ByteDance នៅទូទាំងពិភពលោក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia