បងប្អូនមួយចំនួនធំប្រហែលជាមិនទាន់ដឹងទេថា បងប្អូនសុទ្ធតែអាចក្លាយជាម្ចាស់ធនាគារ អេស៊ីលីដាតាមរយៈការទិញភាគហ៊ុនអេស៊ីលីដានៅលើផ្សារមូលបត្រកម្ពុជាដែលជាផ្សារភាគហ៊ុនខ្មែរយើងខណៈ ធនាគារ អេស៊ីលីដាឡើងផ្សារហ៊ុនដាក់លក់ភាគហ៊ុនជាសាធារណៈតាំងពីឆ្នាំ២០២០។
ដើម្បីអាចទិញភាគហ៊ុន ធនាគារ អេស៊ីនៅលើផ្សារហ៊ុនបានបងប្អូនត្រូវអនុវត្តតាមជំហានដូចខាងក្រោមនេះ។
១. បើគណនីជួញដូរ
ដើម្បីអាចវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនធនាគារ អេស៊ីលីដានិងហ៊ុនផ្សេងៗទៀតបាន អ្នកត្រូវតែមានគណនីជួញដូរជាមុនសិន។ ចំពោះការបើកគណនីបច្ចុប្បន្នគឺបងប្អូនអាចបើកនៅក្នុង App ធនាគារ អេស៊ីលីដាតែម្ដង។ របៀបបើកគណនីជួញដូរ សូមចុចនៅទីនេះ។
២. ស្នើដំណើរការគណនី CSX Trade
បន្ទាប់ពីអ្នកបើកគណនីជួញដូរបានជោគជ័យហើយនោះ អ្នកនឹងទទួលបានលេខអត្តសញ្ញាណវិនិយោគិននិងលេខគណនីជួញដូរ ដូច្នេះអ្នកត្រូវយកលេខអត្តសញ្ញាណវិនិយោគិននិងលេខគណនីជួញដូរទៅស្នើដំណើរការគណនីCSX Trade នៅក្នុង App CSX Trade ។ សូមចុចនៅទីនេះដើម្បីស្នើដំណើករកាគណនីCSX Trade។
៣. វេរលុយទៅគណនីជួញដូរ
បន្ទាប់ពីស្នើដំណើរគណនី CSX Trade រួចហើយអ្នកត្រូវវេរលុយទៅកាន់គណនីជួញដូរដើម្បីដាក់លុយហើយចាប់ផ្ដើមរៀនទិញហ៊ុន។ ចំពោះរបៀបវេរគឺអាចខុសគ្នាដូច្នេះអ្នកអាចសួរបុគ្គលិកក្រុមហ៊ុនមូលបត្រ(Broker) ដែលអ្នកបានបើកគណនីជួញដូរជាមួយ។ បច្ចុប្បន្នគឺងាយស្រួល អ្នកអាចវេរលុយតាម App ធនាគារទៅកាន់គណនីជួញដូរបាន។
៤. រៀនទិញហ៊ុនក្នុងApp CSX Trade
នេះជាជំហានចុងក្រោយបន្ទាប់ពីអ្នកបានអនុវត្តធ្វើជំហានទី១ដល់៣ដូចដែលបានរៀបរាប់ខាងលើរួចហើយនោះ អ្នកអាចអនុវត្តទិញលក់ហ៊ុនជាក់ស្ដែងតាមទូរស័ព្ទដៃ។ បងប្អូនអាចចុចទីនេះ ដើម្បីស្នើដំណើរការគណនីMTS លើApp CSX Trade ដើម្បីអាចទិញហ៊ុនតាមទូរស័ព្ទដៃបាន។
គួរបញ្ជាក់ផងដែរថាការទិញហ៊ុនគឺជាការវិនិយោគហើយការវិនិយោគគឺសុទ្ធតែមានហានិភ័យ ហើយការវិនិយោគលើផ្សារហ៊ុនក៏មានហានិភ័យដូចការវិនិយោគផ្សេងៗទៀតដែរ។ ដូច្នេះមុននឹងវិនិយោគលើផ្សារហ៊ុន អ្នកត្រូវសិក្សាស្វែងយល់សិន។
ការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និង ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕