អាមេរិកប្រកាសឲ្យប្រជាជនរបស់ខ្លួនឈប់បរិភោគអយស្ទ័រ បន្ទាប់ពីបានរកឃើងមេរោគnorovirus
Toeuy HongDECEMBER 18 2024287 views

នៅសហរដ្ឋអាមេរិកអយស្ទ័រគឺជាអាហារសមុទ្រដ៏​​ពេញនិយមដែល​មានលក់​សឹងតែ​គ្រប់​​កន្លែ​ង​សឹងតែគ្រប់​ភោជនីដ្ឋាន ​ប៉ុន្តែកាលពីពេលថ្មីៗ​នេះនាយកដ្ឋាន​សុខភាពរបស់​​អាមេរិកបានអំពាវនាវឲ្យអ្នកចូលចិត្តបរិភោគអយស្ទ័រឆៅ បញ្ឈប់ការ​បរិភោគ​នេះភ្លាមៗ​ក្រោយគេបានរកឃើញថាអាហារប្រភេទនេះ​​​​បានផ្ទុកមេរោគឆ្លងម៉្យាងមានឈ្មោះថា norovirus​ ដែលអាច​បង្ករឲ្យ​មនុស្សកើតជំងឺក្រពះពោះវៀនបាន។

 

បើយោងតាមការចុះផ្សាយរបស់​ Desert Sun កាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ បានឲ្យ​ដឹងថានាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វ័រញ៉ា (CDPH)​ បានប្រកាស​មិនឱ្យបរិ​ភោគ​​​អយស្ទ័រឆៅដែលនាំចេញមកពី Vancouver, British Columbia, Pacific Northwest Shellfish នៃប្រទេសកាណាដា ព្រោះវាអាចបង្ករជាជំងឺ​ក្រពះពោះវៀន ដែលបង្កឡើងដោយមេរោគណូរ៉ូវីរុស។

 

គិតត្រឹមថ្ងៃទី ១២ ខែធ្នូ មានករណីដែលត្រូវបានគេប៉ាន់ស្មានថាជាករណីមេរោគ norovirus មានចំនួន៥៧ករណីដែលពួកគេបានញ៉ាំអយស្ទ័រឆៅនៅភោជនីយដ្ឋានជាច្រើនកន្លែងក្នុងរដ្ឋកាលីហ្វ័រញ៉ា។​

 

យ៉ាងណាមិញ CDPH បានសហការជាមួយនាយក​ដ្ឋានសុខភាពសាធារ​ណៈក្នុងស្រុក​និង​អ្នកចែកចាយទាំងអស់រួមគ្នាធ្វើវិធានការបោះចោលនូវអយស្ទ័រទាំងនោះដើម្បីការពារការឆ្លងមេរោគប្រភេទនេះ។​ រោគសញ្ញានៃការឆ្លងមេរោគនេះ​មានដូចជាក្អួត រាគ ចង្អោរ និងរមួល​​ក្រពះ ​ក្រៅពីរោគ​សញ្ញាទាំងនេះក៏មានរោគ​សញ្ញាផ្សេងទៀត​​អាចកើត​មានឡើងរួមមាន​គ្រុន​ក្តៅ ឈឺក្បាល និងឈឺរាងកាយ​ដែររោគសញ្ញាទាំងនេះ​​ស្រដៀងនឹងគ្រុនផ្តាស​សាយនិង​ឈឺ​ក្រពះផងដែរ។ ជាធម្មតាវានឹងប្រតិកម្មក្រោយការឆ្លងរយ:ពេល​ ១២ទៅ២៨ម៉ោង​ក្រោយ​ពេល​​ឆ្លងមេរោគ។​ មេរោគប្រភេទនេះវាងាយឆ្លងគឺតាមរយ:​​ការបរិភោគអាហារឆៅ​និងមិនបាន​សម្អាត​ស្អាតល្អ​។​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia