សណ្ឋាគារលំដាប់ផ្កាយ៥ Shangri-La Phnom Penh ដែលបានចាយទុនវិនិយោគប្រមាណ ១៤០លានដុល្លារអាមេរិក ត្រូវបានសម្ពោធជាបណ្តោះអាសន្នក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤។ ចំពោះគម្រោងមួយនេះគ្រោងនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ ។
សណ្ឋាគារប្រណិតលំដាប់ផ្កាយ៥នេះមានទីតាំងនៅក្នុងគម្រោងអាគារខ្ពស់កប់ពពក The Peak ដែលស្ថិតនៅតំបន់ពាណិជ្ជកម្មកោះពេជ្រជាទីតាំងនៅចំកណ្តាលនៃផ្សារទំនើប AEON , Naga World និងនៅមិនឆ្ងាយពីវិមានឯករាជនោះទេ ដោយបានព័ន្ធជុំវិញជាមួយទេសភាពនៃទន្លេមេគង្គ ព្រមទាំងអាចលើលឃើញទិដ្ឋភាពទាំងមូលនៃទីក្រុងភ្នំពេញបានផងដែរ។ដោយវាមានកម្ពស់រហូតទៅដល់៥៥ជាន់(២២៨ម៉េត្រ )មានបន្ទប់ចំនួន៣០៣បន្ទប់សម្រាប់ទទួលភ្ញៀវ។
ដោយលែកសម្រាប់ការបើកដំណើររបស់សណ្ឋាគារផ្កាយ៥ដ៏ទាក់ទាញមួយនេះមិនត្រឹមតែមានការផ្តល់ជូននៅសេវាកម្មក្នុងការស្នាក់នៅនោះទេ តែវាមានសេវាកម្មជាច្រើនដូចជា ការលក់ផលិតផលដែលបានផលិតនៅខ្មែរ ថែមទាំងមានសាលប្រជុំធំជាងគេនៅទីក្រុងភ្នំពេញ ផ្តល់ជូនជម្រើសអាហារជាច្រើនប្រភេទ មានស្កាយបារ អាងហែលទឹក និងមជ្ឈមណ្ឌលហាត់ប្រាណជាដើម។
គួរបញ្ចាក់ផងដែរថាសណ្ឋាគារ Shangri-La ភ្នំពេញ គឺជាម៉ាកយីហោល្បីរបស់ក្រុមហ៊ុនមកពីប្រទេសចិន ដែលផ្ដោតលើការផ្ដល់សេវាកម្មក្នុងវិស័យបដិសណ្ឋារកិច្ចនៅអាស៊ីតែមួយកត់ និងកំពុងក្លាយទៅជាសណ្ឋាគារលំដាប់ផ្កាយ៥ ថ្មីចុងក្រោយបង្អស់នៅរាជធានីភ្នំពេញ។ ក្រៅពីសណ្ឋាគារ Shangri-Laក្រុមហ៊ុននេះក៏មានអគារលំនៅដ្ឋាន២ផ្សេងទៀតផងដែរមានឈ្មោះថា The Peak Residential Tower មានកម្ពស់២០៥ម៉ែត្រ៕
អត្ថបទ៖ លីណា