សម្រាប់បងប្អូនសិស្សានុសិស្សដែលកំពុងតែមាន ក្តីស្រមៃចង់ធ្វើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ ឬបុគ្គលិកដែលចង់ផ្លាស់ប្តូរការងារនេះជាឱកាសមួយដែលក្រុមហ៊ុនអាកាសចរណ៍ខ្មែរ Cambodia Angkor Air កំពុងជ្រើសរើសបុគ្គលិកទាំងពីរភេទ ឱ្យចូលបម្រើការងារនៅក្នុងមុខតំណែង១០នេះ ។
ចំពោះមុខតំណែងទាំង១០ ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ កំពុងជ្រើសរើសនោះមានដូចជា៖
១. Assistant to Top Management
២. Digital Marketing Staff
៣. Corporate Sales Executive
៤. Admin Staff
៥. Branding Staff (Chinese Speaking)
៦. Finance Staff
៧. Revenue Accounting Staff
៨. Procurement Manager
៩. Web Developers
១០. Commercial Staff
ដូច្នេះប្រសិនបើបេក្ខជន-បេក្ខនារីមានចំណាប់អារម្មណ៍ដាក់ពាក្យ សូមអញ្ជើញទៅដាក់ពាក្យផ្ទាល់នៅក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ដែលមានអាស័យដ្ឋាននៅ អគារលេខ 206A មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬផ្ញើ CV ទៅកាន់អ៊ីម៉េល៖ careeroutlook@angkor-air.com ។
សម្រាប់ព័ត៌មានបន្ថែមពីការងារ https://www.cambodiaangkorair.com/career ឬ ទំនាក់ទំនងសួរព័ត៌មានលម្អិតតាមរយៈលេខ ០២៣ ៦៦០ ០០៣៦។
សូមបញ្ជាក់ផងដែរថាការជ្រើសរើសបុគ្គលិកគឺក្រុមហ៊ុនតម្រូវ អោយបេក្ខជនដាក់ពាក្យស្នើសុំ ដោយភ្ជាប់ជាមួយនូវប្រវត្តិរូបសង្ខេប ទៅកាន់ក្រុមហ៊ុនផ្ទាល់ ឬតាមអនឡាញ និងពុំមានតំរូវអោយបង់ប្រាក់អ្វីឡើយ។
ចំពោះបេក្ខជនដែលត្រូវបានជ្រើសរើសអោយមកធ្វើតេស្ត និង សម្ភាសន៍ ត្រូវមានវត្តមាននៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន ដែលមានអាស័យដ្ឋានដូចខាងលើ ដើម្បីសម្ភាសន៍ផ្ទាល់ ក្រុមហ៊ុននឹងមិនធ្វើការសម្ភាសន៍ ឬផ្តល់ការងារដល់បេក្ខជនតាមរយៈអនឡាយនោះឡើយ៕