កសិកម្មគឺជាវិស័យមួយដែលគ្របដណ្តប់ស្ទើរតែ៨០ភាគរយហើយក្នុងប្រទេសកម្ពុជា។ ប៉ុន្តែកសិករមួយចំនួននៅតែមានចម្ងល់ថា ហេតុអ្វីបានជាដាំហើយគ្មានទីផ្សារនាំចេញ និងពិបាកលក់កសិផលរបស់ខ្លួន។ ជាមួយគ្នានេះដែរម្ចាស់យីហោជប៉ុន លោក ហ្វូកាដា ហ្គូ ជាជនជាតិជប៉ុនដែលចូលមកនិយោគវិស័យកសិកម្មនៅកម្ពុជា បានបង្ហើបនូវកំហុសធំៗ២ ដែលកសិករខ្មែរមើលរំលង ធ្វើឱ្យពិបាកក្នុងការរកទីផ្សារ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមចាបក្រហមនាយកប្រតិបត្តិក្រុមហ៊ុន Tatsumi Shokai លោក ហ្វឹកដា ហ្គូ បានឱ្យដឹងថា “ក្នុងប្រទេសជប៉ុនត្បិតតែធំជាងកម្ពុជា២ដងក៏ពិតមែន ប៉ុន្តែការដាំដុះលើវិស័យកសិកម្មគឺមានផលវិបាកដោយសារតែសម្បូរទៅដោយតំបន់ខ្ពង់រាបស្ទើរតែ៨០% ទៅហើយនិងមាន២០%ដែលជាតំបន់រាបស្មើសម្រាប់ពហុវប្បកម្មរបស់ប្រជាជន”។
ជាមួយនឹងការវិនិយោគនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១១ មកលោកសង្កេតឃើញថាកសិករកម្ពុជាបានមើលរំលងនូវកំហុសធំ២ដែលនាំឱ្យពិបាកក្នុងការស្វែងរកទីផ្សារ៖
១. ភ្លេចបន្ថែមគុណតម្លៃ
ការដាំដុះទទួលបានផលល្អហើយ ប៉ុន្តែភ្លេចបន្ថែមនិងកៃច្នៃនូវគុណតម្លៃបន្ថែមសម្រាប់ការលក់ចេញដូចជាការវេចខ្ចប់ និងការតុបតែងផ្សេងៗ។
២. ធ្វើឱ្យខុសពីអ្នកដទៃ
នៅពេលដែលកសិផលណាមួយកំពុងមានទីផ្សារទៅតាមរដូវកាល គឺតែងសម្រុកដាំនិងធ្វើទីផ្សារក្នុងរដូវកាលតែមួយ ហើយមិនខុសគ្នាប៉ុន្មាននោះទេ ដូច្នេះសូមធ្វើឱ្យខុសពីអ្នកដទៃដើម្បីទទួលបាននូវទីផ្សារធំទូលាយ។
ជាចុងក្រោយលោកបានបន្ថែមពីគោលដៅរួមមួយរវាងកម្ពុជានិងជប៉ុនគឺ ប្រទេសកម្ពុជាសម្បូរធនធានដីសម្រាប់កសិកម្ម ចំណែកឯប្រទេសជប៉ុនសម្បូរទំនើបកម្មលើការដាំដុះនិងបច្ចេកទេស។ ដូច្នេះហើយនេះគឺបេសកម្មរបស់ The Fresh គឺធ្វើយ៉ាងណាជួយឱ្យកសិផលកម្ពុជាកាន់តែមានការទទួលស្គាល់មួយកម្រិតទៀតនៅលើទីផ្សារអន្តរជាតិ។
គួរជម្រាបផងដែរថា The Fresh គឺជាហាងបន្លែសុវត្ថិភាពរបស់ជប៉ុនដែលមានចម្ការនៅក្នុងខេត្តបាត់ដំបង និងមណ្ឌលគីរី ដែលផ្គត់ផ្គង់បន្លែធម្មជាតិតាមស្តង់ដារជប៉ុន រួមទាំងបានសហការជាមួយសហគមន៍បន្លែសុវត្ថិភាពរបស់ប្រជាកសិករខ្មែរផងដែរ៕
ទំនាក់ទំនងកម្ម៉ងតាមរយៈ
លេខទូរសព្ទ :010 302 399 Telegram
សម្រាប់ការបញ្ជាទិញតាមអេប Play store / App store
ព័ត៌មានបន្ថែម៖ Website
សម្រាប់ការទិញនៅហាងដោយផ្ទាល់
Open 8:00AM-8:00PM
#227 , St.63 BKK1
https://goo.gl/maps/23sBh2tZLgGJZwJa9
អត្ថបទដោយ៖ ពីង ជូអេង