ខ្មែរគាំទ្រខ្មែរ! ចង់ធ្វើប្រេនគ្រឿងសម្អាងគ្រប់ប្រភេទមិនបាច់ហោះទៅក្រៅប្រទេស អាចមកធ្វើនៅរោងចក្រកូនខ្មែរ១នេះបាន
ធី ស្រីល័ក្ខFEBRUARY 4 2025341 views

ចំពោះបងប្អូនដែលចង់ផលិតប្រេន ឬម៉ាកយីហោសាប៊ូនិងគ្រឿងសម្អាងគ្រប់ប្រភេទនាពេលនេះមិនបាច់ហោះទៅធ្វើនៅក្រៅប្រទេសទៀតនោះឡើយ បងប្អូនអាចមកធ្វើនៅរោងចក្ររបស់កូនខ្មែរបាន ដែលមានឈ្មោះថា រោងចក្រផលិតសាប៊ូគ្រប់ប្រភេទនិងកែច្នៃ វេចខ្ចប់គ្រឿងសំអាង “នរិន្ទ” និងមានឈ្មោះនៅលើហ្វេសប៊ុកផេក NORIN Factory Cosmetic Branding ខណៈរោងចក្រខ្មែរមួយនេះដែរ បានជួយជម្រុញឱ្យម្ចាស់ប្រេនមួយចំនួនធំ មានឈ្មោះបោះសំឡេងទាំងនៅលើទីផ្សារអនឡាញនិងអហ្វឡាញនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

 

លោក អ៊ន់ វ៉ា ដែលជាម្ចាស់រោងចក្របានមានប្រសាសន៍ថា មួយឆ្នាំចុងក្រោយនេះរោងចក្ររបស់លោកគឺមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ព្រោះបងប្អូនដែលធ្លាប់តែធ្វើប្រេនគ្រឿងសម្អាងនៅក្រៅប្រទេសពីមុនបាននំាគ្នាត្រឡប់មកធ្វើនៅរោងចក្ររបស់លោកវិញ ដោយអតិថិជនភាគច្រើនបានមកបង្កើតប្រេនខ្លួនឯង។

 

ចំពោះមូលហេតុដែលធ្វើឱ្យរោងចក្ររបស់លោក អាចទាញភ្ញៀវមកបាននោះដោយសារតែមានកត្តាសំខាន់ៗមួយចំនួន៖ ទី១ ហ៊ានធានាលើគុណភាព ដែលគុណភាពនេះអាចប្រកួតជាមួយផលិតផលនាំចូលបាន ពោលគឺអាចប្រកួតប្រជែងលើទីផ្សារដោយគ្មានខ្លាចរអាជាមួយនឹងគ្រឿងសម្អាងនាំចូលពីក្រៅស្រុកនោះឡើយ។ ចំណុចសំខាន់ទី២វិញគឺតម្លៃ ក្រៅពីមានគុណភាពល្អហើយរោងចក្ររបស់លោកគ្រប់អតិថិជនដែលមកធ្វើប្រេនគឺទទួលបានតម្លៃដែលល្អគិតស្មានមិនដល់ ហើយរោងចក្ររបស់លោកព្យាយាមធ្វើតម្លៃយ៉ាងណាអោយអតិថិជនទទួលបានផលចំណេញច្រើនពីការបង្កើតប្រេនរបស់ខ្លួនឯង។

១៩

ចំណែកចំណុចពិសេសទី៣ រោងចក្ររបស់លោកគឺសេវាកម្មលឿនខ្លាំងមែនទែន ពេលអតិថិជនមកបង្កើតប្រេនមិនចាំបាច់ចំណាយពេលវេលារង់ចាំយូរដូចធ្វើនៅក្រៅប្រទេសនោះទេ។ ចំណែកចង្វាក់ផលិតកម្មការផលិតនិងការវេចខ្ចប់ប្រើប្រាស់ម៉ាស៊ីនដែលមានបច្ចេកវិទ្យាខ្ពស់ធ្វើបានបរិមាណច្រើនក្នុង១ថ្ងៃៗ ដែលអាចកាត់បន្ថយពេលវេលានៃការរង់ចាំឬអាចធ្វើទំនិញប្រញាប់ជូនអតិថិជនបានគ្រប់ពេលវេលាមិនអោយខកឡើយ។

 

ម្ចាស់រោងចក្ររូបនេះបាននិយាយបន្តទៀតថា ជាទូទៅនៅពេលដែលភ្ញៀវបង្កើតប្រេននៅក្រៅប្រទេសគាត់អាចនឹងជួបបញ្ហាស្មុគស្មាញច្រើនក្នុងការរត់ឯកសារនាំចូល ហើយការចំណាយដែលធ្វើអោយពួកគាត់កាន់តែឈឺក្បាលខ្លាំងទៀតនោះគឺត្រូវចំណាយបើកក្រុមហ៊ុននាំចូលគ្រឿងសម្អាងខ្លួនឯង។ ក្រៅពីនេះទៀតពួកគាត់ត្រូវការចំណាយទាំងពេលវេលានិងថវិកានៃការដឹកជញ្ជូន ចំណាយលើហានិភ័យផ្សេងៗដែលអាចកើតឡើងតាំងពីក្រៅប្រទេសរហូតមកដល់ប្រទេសកម្ពុជា។ ពេលខ្លះមានការខូចអីវ៉ាន់ ពេលខ្លះអីវ៉ាន់កំពុងលក់ដាច់ៗក៏ត្រូវអស់អីវ៉ាន់លក់ ដោយសារការស្ទះអីវ៉ាន់នៅតាមផ្លូវឬនៅតាមព្រំដែនជាដើម។

 

ដូច្នេះនៅពេលដែលភ្ញៀវងាកមកបង្កើតប្រេននៅទីតាំងរបស់លោកវិញគឺថាបញ្ហាដែលបានរៀបរាប់ដូចខាងលើត្រូវបានកាត់ចេញចោលទាំងស្រុង ហើយការដែលចំណាយផ្សេងៗខាងលើនោះ បើសរុបជាទឹកប្រាក់វិញមិនតិចទេ។ ចំណែកការត្រឡប់មកធ្វើប្រេនរបស់អតិថិជននៅទីតាំងរបស់លោកវិញ ធ្វើអោយការចំណាយដោយមិនចាំបាច់ទាំអស់នោះបានក្លាយទៅជាដើមទុនសម្រាប់ពង្រីកអាជីកម្មរបស់អតិថិជនអោយបានឆាប់រហ័សលឿនជាងមុនទ្វេរដង។

២០

ចំណុចពិសេសចុងក្រោយនោះ ចំពោះបងប្អូនដែលបានធ្វើប្រេនគ្រប់ប្រភេទពីរោងចក្ររបស់លោក រោងចក្រមានទាំងក្រុមប្រឹក្សាយោបល់ អំពីការធ្វើទីផ្សារ ពោលគឺរោងចក្រនឹងធ្វើគ្រប់វិធីសាស្រ្តដើម្បីឱ្យម្ចាស់ប្រេនគ្រប់ៗគ្នាដែលបានមកធ្វើប្រេននៅរោងចក្ររបស់លោកអាចដើរទៅមុខបានយូរអង្វែងជាពិសេសគឺការដាក់ឈ្មោះប្រេនអោយឡូហ្សិកតាមវប្បធម៍និងអត្តចរិករបស់ផលិតផល ការឌីហ្សាញសំបកផលិតផលឱ្យមានភាពទាក់ទាញខ្លាំង និងមានភាពស៊ីវិល័យអោយត្រូវតាមសម័យAI នេះតែម្តង។

២១

លើសពីនេះទៅទៀត រោងចក្ររបស់លោក មុននឹងធ្វើការផលិតគឺមានក្រុមវិស្វករគីមីវិទ្យាដែលបានបញ្ចប់ការសិក្សាទាំងក្នុងប្រទេសកម្ពុជា ប្រទេសថៃ និងវៀងណាម បានធ្វើការសិក្សាស្រាវជ្រាវ R&D មានការធ្វើឡាបូពិសោធន៍នៅក្នុងរោចក្រដោយផ្ទាល់ ហើយរាល់រូបមន្តនីមួយៗមិនចប់ត្រឹមនេះនោះទេ ដោយបន្ទាប់ពីបានសិក្សាយ៉ាងជោគជ័យលើរូបមន្តរួចហើយ រោងចក្ររបស់លោកត្រូវធ្វើការត្រួតពិនិត្យគុណភាពផលិតផលនៅស្ថាប័នដែលពាក់ព័ន្ធម្តងទៀតមុននឹងធ្វើការផលិតប្រេនជាលក្ខណះខ្នាតធំចេញលក់នៅលើទីផ្សារកម្ពុជា។ ដោយមានស្តង់ដារខ្ពស់ មានអ្នកជំនាញច្បាស់លាស់ ដូច្នេះបងប្អូនអាចមកផលិតដោយមានទំនុកចិត្តនិងជឿជាក់បាន។

២៣

គូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាជនខ្មែរទាំងអស់ដែលចង់បង្កើតប្រេនគ្រប់ប្រភេទមិនបាច់ហោះទៅធ្វើដល់ប្រទេសក្រៅនាំតែហត់ទៀតនោះឡើយ បងប្អូនអាចងាកមកជួយគាំទ្រក្នុងការបង្កើតប្រេន នៅរោងចក្រ”នរិន្ទ”របស់កូនខ្មែរមួយនេះបាន។ រោងចក្រមួយនេះមានទទួលធ្វើប្រេនផលិតផលសាប៊ូនិងគ្រឿងសម្អាងគ្រប់ប្រភេទអាចនិយាយបានថាចាប់ពីចុងសក់ដល់ចុងជើង និងផលិតផលលាងសំអាតផ្សេងដែលប្រើប្រាស់ជាប្រចាំ ពោលឱ្យតែបងប្អូនត្រូវការផលិតផលអ្វីគឺរោងចក្រមួយនេះមានធ្វើផលិតផលជូនបងប្អូនបានទាំងអស់៕ សម្រាប់ព័ត៌មានលំអិតទាក់ទងជាមួយការបង្កើតប្រេន បងប្អូនអាចធ្វើការឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់រោងចក្រ NORIN Factory Cosmetic Brandingដែលមានទីតាំងនៅខណ្ឌកំបូល ក្រុងភ្នំពេញ ប្រទេសកម្ពុជា ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទនិងតេលេក្រាម៖ ០៨៦ ៦៤៤ ៩៩៩៕

២២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia