ជាឱកាសដ៏ល្អសម្រាប់អ្នកកំពុងស្វែងរកទិញផ្ទះថ្មី ជាពិសេសគូស្វាមីភរិយាថ្មីដែលទើបរៀបការហើយ និងចង់បានលំនៅឋានផ្ទាល់ខ្លួនកុំឲ្យឱកាសមួយនេះរំលងផុតទៅឲ្យសោះ ព្រោះចាប់ពីចុងសប្ដាហ៍នេះតទៅ បុរីភ្នំពេញថ្មី នឹងធ្វើការប្រម៉ូសិនលក់ផ្ទះដ៏ពិសេសមិនធ្លាប់មាន នៅក្នុងគម្រោងតាខ្មៅសិនត្រល់ផាក (Takhmao Central Park) ជូនដល់អតិថិជនរបស់ខ្លួន។
ការប្រម៉ូសិនដ៏ពិសេសពីបុរីភ្នំពេញថ្មីនេះមានដូចជា៖ ការផ្តល់ជូនVoucher តម្លៃ 6,666$ ការបញ្ចុះតម្លៃ 3 ភាគរយ, ការថែមជូនម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ ព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត ដោយគ្រាន់តែអតិថិជនធ្វើការទិញផ្ទះវីឡាភ្លោះនៅក្នុងគម្រោងតាខ្មៅសិនត្រល់ផាកនេះ។ ខណៈកម្មវិធីប្រម៉ូសិននេះគឺរៀបចំឡើងរយៈពេល 9 ថ្ងៃគឺនៅថ្ងៃទី7 ដល់ថ្ងៃទី9, ថ្ងៃទី14 ដល់ថ្ងៃទី16 និងថ្ងៃទី21 ដល់ថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីវេលាម៉ោង 09:00 នាទីព្រឹករហូតដល់ម៉ោង 06:30 នាទីល្ងាច។
បញ្ជាក់៖ ប្រម៉ូសិនខាងលើ គឺផ្ដល់ជូនសម្រាប់តែអតិថិជនដែលអញ្ជើញមកទិញផ្ទះផ្ទាល់នៅស្ដង់បុរីភ្នំពេញថ្មី ក្នុងគម្រោងតាខ្មៅសិនត្រល់ផាកតែប៉ុណ្ណោះ។
ដូច្នេះសម្រាប់លោកអ្នកដែលធ្វើដំណើរទៅក្រុងតាខ្មៅ សូមកុំភ្លេចអញ្ជើញមកស្តង់បុរី ភ្នំពេញថ្មី គម្រោងតាខ្មៅសិនត្រល់ផាក ដើម្បីទទួលបានការផ្តល់ជូនដូចបានជម្រាបជូនខាងលើ។ ព័ត៍មានលម្អិតសូមទំនាក់ទំនងមកកាន់ប្រអប់សារហ្វេសផេក បុរីភ្នំពេញថ្មី រឺទំនាក់ទំនងទៅផ្នែកលក់ផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ 092 410 123/012 210 123/092 250 123/012 260 123/ 012 270 123/012 240 123 និងតាមChannel Telegram: https://t.me/phnompenhthmey។
សូមជម្រាបថា គម្រោងតាខ្មៅសិនត្រល់ផាក គឺជាគម្រោងទី១៥ របស់បុរីភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅលើដងផ្លូវធំទូលាយ កណ្ដាលក្រុងតាខ្មៅ និងមានចម្ងាយត្រឹមតែ ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតាខ្មៅ។ ហើយជាតំបន់ទីប្រជុំជន ដែលមានអាជីវកម្មកុះករដូចជា សាលារៀន ផ្សារ ធនាគារ ហាងទំនិញ និង អាគាពាណិជ្ជកម្មជាច្រើនទៀត ដែលអាចប្រកបអាជីវកម្មបានផងដែរ។