មិនថាអ្នកធ្វើការនៅកន្លែងណានោះទេ អ្នកសុទ្ធតែទទួលបានមេររៀនពីការងារទាំងបទពិសោធន៍មេរៀនល្អនិងអាក្រក់។ ដូច្នេះមិនមែនទាល់តែធ្វើការនៅក្រុមហ៊ុនធំៗបានប្រាក់ខែច្រើនទើបជោគជ័យនោះទេ។ ជាក់ស្ដែងអ្នកធ្វើការធម្មតានៅក្នុងការ McDondald’s តែពួកគាត់អាចទទួលបានបទពិសោធន៍ល្អដោយធ្វើឲ្យពួកគាត់អាចធ្វើការងារណាក៏បានដែរ។
បើតាមការលើកឡើងរបស់លោកស្រី Tiffanie Boyd អនុប្រធាននិងជាប្រធានគ្រប់គ្រងធនធានមនុស្សនៅហាងMcDonald’s នៅអាមេរកបានឲ្យដឹងថាអ្នកធ្វើការនៅហាងអាហាររហ័ស( fast food) គឺពួកគាត់អាចបណ្ដុះនូវជំនាញទន់( soft skill) ដ៏ល្អដោយក្នុងនោះរាប់បញ្ចូលទាំងការគ្រប់គ្រងពេលវេលា សេវាកម្មបម្រើអតិថិជន ទំនាក់ទំនងនិងភាពបត់បែនតាមកាលៈទេសៈជាដើម។
យ៉ាងណាមិញជំនាញដ៏សំខាន់បំផុតដែលអ្នកអាចអភិវឌ្ឍន៍បើអ្នកធ្វើការនៅហាងអាហាររហ័សនោះគឺ បទពិសោធន៍ធ្វើការរហ័សហើយមានប្រសិទ្ធភាពនៅក្នុងស្ថានភាពរងសម្ពាធ។
លោកស្រីបានបន្តទៀតថាធ្វើការនៅហាងអាហាររហ័សអ្នកនឹងជួបបទពិសោធន៍ធ្វើការរហ័សជាមួយកាលកំណត់ច្បាស់លាស់ ដូចជាត្រូវដឹកជញ្ជូនការកម្ម៉ង់ម្ហួបឲ្យអតិថិជនឲ្យទាន់ពេលវេលា។ ដូច្នេះនៅពេលដែលអ្នកអាចធ្វើការនៅស្ថានភាពរហ័សរហួននេះជួយអ្នកបង្កើតបានជាជំនាញ។ ហើយពេលអ្នកទៅធ្វើការងារណាក៏អ្នកអាចធ្វើបានដែរ ហើយធ្វើបានជោគជ័យទៀតផង មិនថាធ្វើជាអ្នកភិវឌ្ឍន៍software ដឹកនាំក្រុមការងារនៅក្នុងអាជីវកម្មលក់រាយឬធ្វើការនៅធនាគារនោះទេ។ អាចនិយាយបានថាអ្នកអាចធ្វើសកម្មភាពបានភ្លាមៗបញ្ចេញលទ្ធផលការងារបានលឿនរហ័ស។
មានសេដ្ឋីនិងអ្នកនយោបាយមួយចំនួនក៏ធ្លាប់ធ្វើនៅហាងMcDondald’s ដែរដូចជាសេដ្ឋី Jeff Bezos ស្ថាបនិក Amazon និងលោក Barack Obama ប្រធានាធិបតីទី៤៤របស់អាមេរិកជាដើម។ លោក Cody Rigsby ជាសាស្រ្តាចារ្យដ៏ល្បីម្នាក់នៅសហរដ្ឋអាមេរិកបានធ្វើការងារដំបូងរបស់គាត់នៅហាងMcDonald’s ហើយជំនាញសំខាន់២ដែលគាត់បានរៀនពីការធ្វើការនៅហាង McDonald’s គឺជំនាញគ្រប់គ្រងពេលវេលានិង ភាពអត់ធ្មត់៕