ប្រុងប្រយ័ត្នផង! សមាគមនធនាគារនៅកម្ពុជា ព្រមានពីល្បិចបោ.កថ្មី អ្នកត្រូវដឹង បើមិនចង់អស់លុយពីកុង
Toeuy HongJUNE 10 20248.1 K views

កាលពីពេលថ្មីៗនេះសមាគមធនាគារនៅកម្ពុជាបានចេញសេចក្ដីប្រកាសព្រមានពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះគេហទំព័របោកបញ្ឆោតមួយចំនួនដែលបានបន្លំជាគ្រឹះស្ថានឬហិរញ្ញវត្ថុស្របច្បាប់ហើយផ្សព្វផ្សាយពីពាណិជ្ជកម្មក្លែងក្លាយពីសេវាកម្ចីអនឡាញតាមរយៈហ្វេសប៊ុក។

នៅក្នុងសេចក្ដីប្រកាស សមាគមធនាគារនៅកម្ពុជាបានឲ្យដឹងថាជនឆបោកបានបង្កើតគេហទំព័រហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណាមួយហើយចម្លងនូវមាតិការដែលមានលើគេទំព័រហ្វេសប៊ុកផ្លូវការរបស់គ្រឹះស្ថានទាំងនោះ។ ហើយបានភ្ជាប់គេហទំព័រហ្វេសប៊ុក្លែងក្លាយដែលបានបង្កើតទៅនឹងគេទំព័ររបស់ពួកគេ។

លើសពីនេះជនឆបោកបានក្លែងបន្លំធ្វើជាបុគ្គលិកធនាគារដោយចម្លងរូបថតបុគ្គលិកនោះដើម្បីទាក់ទងទៅជនរងគ្រោះដើម្បីផ្ដល់សេវាកម្ចី។  ជនឆបោកបានណែនាំឲ្យជនរងគ្រោះបញ្ចូលលេខទូរស័ព្ទ បញ្ចូលលេខសម្ងាត់នានា និងបញ្ចុះបញ្ចូលឲ្យជនរងគ្រោះឲ្យផ្ញើប្រាក់ទៅពួកគាត់តាមរយៈKHQR ដើម្បីបង់សេវាផ្ទៀងផ្ទាត់នៅCBC មុននឹងផ្ដល់កម្ចីឬដើម្បីហេតុផលណាមួយ។

 ចំណុចគួរកត់សម្គាល់នៃកឆបោកមានដូចខាងក្រោមនេះ

១. ជាទៅទៅគេទំព័រហ្វេសប៊ុកក្លែងក្លាយពុំមានព័ត៌មានធនាគារច្បាស់លាស់ឬមាននិមិត្តសាញ្ញា( Logo) ខុសប្លែកពីរូបភាពដើមនៃនិមិត្តសញ្ញានោះ។

២. សំណេរលើគេទំព័រក្លែងក្លាយជាទូទៅតែងតែខុសវេយ្យករណ៍និងផ្សព្វផ្សាយដដែលៗ។

Bankb

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia