The All-New Hyundai Santa Fe ឆ្នាំ២០២៤ រូបរាងថ្មីបង្ហាញវត្តមានក្នុង​ព្រះរាជាណាចក្រកម្ពុជាហើយ
Sopheak PichMAY 25 2024

ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ – ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានសេចក្តីរំភើបជាខ្លាំង ក្នុងការបង្ហាញនូវវត្តមានរថយន្ត The All-New Santa Fe​ ឆ្នាំ២០២៤ រចនាប័ទ្មថ្មីទាំងស្រុង ជាផ្លូវការលើកដំបូងក្នុងសន្និសីទសារព័ត៌មាន ដែលបានប្រព្រឹត្តនៅអគារដាក់តាំងបង្ហាញរថយន្តHyundai City Store សាខាច្បារអំពៅ ស្ថិតក្នុង The Park Community Mall។

Photo 2024 05 24 16 22 45The All-New Santa Fe ឆ្នាំ២០២៤ ត្រូវ​បាន​រចនា​ឡើង​វិញ​ដោយ​ផ្តោត​លើសុវត្ថិភាព ​ផាសុកភាព និង​បច្ចេកវិទ្យា ព្រមទាំងមានលក្ខណៈពិសេសៗជាច្រើន។ ម៉ូដែល SUV នេះ​បង្កប់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ចំពោះការច្នៃប្រឌិត គុណភាព និងរចនាប័ទ្ម។

Photo 2024 05 24 16 22 42លោក Brian KO នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនខេមកូ ម៉ូធ័រ ខមភេនី បានមានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការបង្ហាញវត្តមានរថយន្ត Santa Fe ឆ្នាំ២០២៤ រូបរាងថ្មីទាំងស្រុង មកកាន់ទីផ្សារកម្ពុជា។ ម៉ូដែលនេះតំណាងឱ្យការបោះជំហានទៅមុខដ៏ធំសម្រាប់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ទាក់ទងនឹងការរចនា សមត្ថភាព និងបច្ចេកវិទ្យា ហើយវាក៏បង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើតយានយន្តដែលបំពេញតម្រូវការ និងការរំពឹងទុករបស់អតិថិជនរបស់យើងផងដែរ"។

Photo 2024 05 24 16 22 39The All-New Santa Fe​ ឆ្នាំ២០២៤ ត្រូវបានរំពឹងទុកថានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សាររថយន្តក្នុងកម្ពុជា ជាមួយនឹងការ រចនាថ្មីទាំងស្រុងឡើងវិញតាំងពីរូបរាងផ្នែកខាងក្រៅ ដល់ផ្នែកខាងក្នុងដ៏ប្រណិត ជាពិសេសSUVមួយនេះនឹងផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងជីវិតរវល់ប្រចាំថ្ងៃក្នុងទីក្រុង និងដំណើរកម្សាន្តគ្រួសារ បោះជំរុំលំហែកាយចុងសប្តាហ៍ រឺដំណើរផ្សេងព្រេងផ្លូវឆ្ងាយ។

Photo 2024 05 24 16 22 36

Photo 2024 05 24 16 22 33

Photo 2024 05 24 16 22 29

Photo 2024 05 24 16 22 26

Photo 2024 05 24 16 22 23

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់បានមានប្រសាសន៍ថា "រថយន្តSUVមួយនេះមានភាពល្បីល្បាញ ពេញនិយមមែនទែននៅក្រៅស្រុក ហើយអថិតិជនហ៊ីយ៉ាន់ដាយតែងតែសាកសួរ និងចាប់អារម្មណ៍ជាខ្លាំង ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន​ ក៏ដូចជាទីផ្សាររថយន្តកម្ពុជា ឥឡូវនេះ The All-New Santa Fe​ ឆ្នាំ២០២៤ មានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាហើយ មិនត្រឹមតែរចនារូបរាងខាងក្រៅ និងផ្នែកខាងក្នុងថ្មីឡើងវិញនោះទេ ព្រមទាំងមានកំលាំងម៉ាស៊ីនសាំងធំជាងមុនរហូតដល់ 2.5លីត្រ ជំនួយដោយTurboថែមទៀតផង។

HD Ceកក់ The All-New Santa Fe ឆ្នាំ២០២៤ឥឡូវនេះ ចំណេញ៣,០០០ដុល្លារ
ប្រញាប់ឡើង ការផ្តល់ជូននេះសម្រាប់តែក្នុងខែឧសភានេះប៉ុណ្ណោះ


ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត

តាមរយៈលេខទូរស័ព្ទ៖ 010 755 133, 097 755 8133
ឬតាមរយៈតេឡេក្រាម៖ https://t.me/HyundaiCamkoHeadofsales
សាខាព្រះមុនីវង្ស៖ https://goo.gl/maps/ZGCcvYvkoNayGzNn8

សាខាCity Store៖ https://goo.gl/maps/1efL4VwHqhzVZr479

សាខាសៀមរាប៖ https://goo.gl/maps/homjsR1AZ7AZS4e77

សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្ម​ដែល​មានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

The All-New 2024 Santa Fe Officially Unveil For The First Time in Cambodia

PHNOM PENH, May 25th, 2024 – Hyundai Cambodia is excited to unveil the all-new 2024 Santa Fe in a press conference at Hyundai City store showroom with an ‘Open for More’ development concept centered around its new, wider liftgate opening and spacious interior.

The 2024 Santa Fe embodies Hyundai's commitment to innovation, quality, and style. This SUV model has been redesigned from the ground up with an emphasis on comfort, safety, and technology. It features a sleek and modern design, advanced safety systems, and state-of-the-art connectivity features.

"We are thrilled to introduce the 2024 Santa Fe to the Cambodian market," said Mr. Brian KO, CEO & President of Hyundai Camko Motor Company. "This model represents a significant step forward for Hyundai in terms of design, performance, and technology. It showcases our dedication to creating vehicles that meet the needs and expectations of our customers."

2024 Hyundai Santa Fe is expected to make a significant impact on the automotive market in Cambodia that will provide a perfect balance between city life and the great outdoors, handling everything from busy family itineraries to camping adventures.

“This SUV is very popular abroad and Hyundai customers are always inquiring and interested. Now The All-New 2024 Santa Fe is present in Cambodia with a powerful turbocharged Gasoline Direct Injection 2.5-liter engine, offering an unparalleled blend of comfort, luxury, and convenience to meet the needs of customers as well as the Cambodian car market.” said Mrs. Leang Saren, Head of sales.

Additional details about the 2024 Santa Fe already unveiled at the press conference.

The all-new 2024 Hyundai SANTA FE is coming.

Book now and get 3,000USD immediate discount.

For more information, please contact: 010 755 133, 097 755 8133 or chat us on Telegram: https://t.me/HyundaiCamkoHeadofsales

 

About Hyundai Camko Motor Company


Established in 2009, Hyundai Camko Motor Company as the only exclusive distributor in Cambodia, offers a range of SUV LINEUP and MPV vehicles and mobility services for the past 10 years. The company is enhancing its product lineup with vehicles designed to help usher in a more sustainable future, while offering innovative solutions to real-world mobility challenges. Nowadays Hyundai Cambodia also has 3 showrooms, 3 Hyundai service centers and an Assembly Factory in Cambodia.

More information about Hyundai Camko Motor Company and its products can be found at: https://camko-motor.com/ or https://www.facebook.com/HyundaiCamko

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia