ចាប់ពីថ្ងៃទី២៧ ដល់ ០២ ខែមីនា ឆ្នាំ២០២៥ អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ក្នុងសង្កាត់/ខណ្ឌមួយចំនួន។ ដោយការងារនេះអាចនឹងធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ទាំងនោះមានការរអាក់រអួលផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា តំបន់ដែលនឹងអនុវត្ដការងារជួសជុលមានដូចខាងក្រោម៖
១.ថៃ្ងព្រហស្បតិ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ក្នុងចន្លោះម៉ោង០៨៖០០ ដល់ម៉ោង១៣៖០០
១-ខណ្ឌមានជ័យ៖ តំបន់ភ្លើងលេខ P723, P1018, P4195, P4401, P4402, PT1140 ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី១ សង្កាត់បឹងទំពន់ទី២(សាខាទួលពង្រ)
២-ខណ្ឌព្រែកព្នៅ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់គោករកា(សាខាអូដើម)
ក្នុងចន្លោះម៉ោង០៨៖០០ ដល់ម៉ោង១៦៖០០ នៅ
១-ខណ្ឌឫស្សីកែវ៖ តំបន់ភ្លើងលេខ ប.ត1053 ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ (សាខាវត្តភ្នំ)
២-ខណ្ឌចំការមន: តំបន់ភ្លើងលេខ PT281 ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ(សាខាចាក់អង្រែក្រោម)
៣-ខណ្ឌជ្រោយចង្វារ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក សង្កាត់បាក់ខែង(សាខាវត្តភ្នំ)
ក្នុងចន្លោះម៉ោង០៨៖០០ ដល់ម៉ោង១៦៖០០
១-ខណ្ឌសែនសុខ៖ តំបន់ភ្លើងលេខ (P405, P1172, P2907, P3168 រួមទាំងតំបន់ភ្លើង មួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ សង្កាត់ឈ្មួញ សង្កាត់គោកឃ្លាង(សាខាវត្តភ្នំ, សាខាអូរបែកក្អម និងសាខាអូរដឹម)
២-ខណ្ឌព្រែកព្នៅ៖ តំបន់ភ្លើងលេខ ប.ត309, P197, P732, P1115, P2806, P3353 ស្ថិតនៅក្នុងសង្កាត់គោករកា(សាខាអូរដឹម)។
២.ថ្ងៃសុក្រទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥:
ចន្លោះម៉ោង០៨៖០០ ដល់ម៉ោង១៣៖០០
១-ខណ្ឌមានជ័យ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី១ សង្កាត់បឹងទំពន់ទី២ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២(សាខាទួលពង្រ និងសាខាអូរបែកក្អម)
២-ក្រុងតាខ្មៅ ខេត្តកណ្តាល: តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់តាខ្មៅ(សាខាចាក់អង្រែក្រោម)
ក្នុងចន្លោះម៉ោង០៨៖០០ ដល់ម៉ោង១៦៖០០
១-ខណ្ឌឫស្សីកែវ៖ តំបន់ភ្លើងលេខ ប.ត1053 ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២(សាខាវត្តភ្នំ)
២-ខណ្ឌ៧មករា៖ តំបន់ភ្លើងលេខ ប.ត561, PT209, PT1452, OP024, OP093 ស្ថិត នៅក្នុងសង្កាត់វាលវង់(សាខាវត្តភ្នំ)
៣-ខណ្ឌពោធិ៍សែនជ័យ៖ តំបន់ភ្លើងលេខ ប.ត1367, PT2445, P1914, P4069 រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២
៤-ខណ្ឌដង្កោ៖ តំបន់ភ្លើង P2220, P2437,P3281,P4037,P4107 ស្ថិតនៅក្នុងសង្កាត់ព្រៃស (សាខាទួលពង្រ)។
៣.ថ្ងៃសៅរ៍ទី០១ ខែមីនា ឆ្នាំ២០២៥:
ក្នុងចន្លោះម៉ោង០៨៖០០ ដល់ម៉ោង១៣៖០០
១-ខណ្ឌឫស្សីកែវ: តំបន់ភ្លើងលេខ P1418, 3508 ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ (សាខាវត្តភ្នំ)
៤.ថ្ងៃអាទិត្យទី០២ ខែមីនា ឆ្នាំ២០២៥
ក្នុងចន្លោះម៉ោង០៨៖០០ ដល់ម៉ោង១៦៖០០
១- ខណ្ឌសែនសុខ៖ តំបន់ភ្លើងលេខ 0P405 ស្ថិតនៅក្នុងសង្កាត់ឈ្មួញ(សាខាវត្តភ្នំ)
២-ខណ្ឌឫស្សីកែវ៖ តំបន់ភ្លើងលេខ 4267, P4268 រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ សង្កាត់ឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរោះទី២(សាខាវត្តភ្នំ)
៣- ខណ្ឌដង្កោ៖ តំបន់ភ្លើងលេខ P1325 ស្ថិតនៅក្នុងសង្កាត់ជើងឯក(សាខាទួលពង្រ)៕