មានលុយ៧ពាន់រៀល អាចក្លាយជាម្ចាស់ធនាគារ អេស៊ីលីដា! នេះជារបៀបទិញហ៊ុន អេស៊ីលីដាបានចំណូលភាគលាភរាល់ឆ្នាំ
Toeuy HongFEBRUARY 26 20251.4 K views

 កាលពីពេលថ្មីៗនេះ ធនាគារ អេស៊ីលីដាបានបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) យ៉ាងណាមិញពលរដ្ឋយើងដែលមានលុយតិចមិនអាចទិញបណ្ណបំណុលអេស៊ីលីដាបានឡើយខណៈគេត្រូវឲ្យទិញចាប់ពី៥ម៉ឺនដុល្លារឡើងទៅ។

 

បើទោះជាពលរដ្ឋយើងមិនអាចទិញបណ្ណបំណុលរបស់ អេស៊ីលីដាបានប៉ុន្ដែបងប្អូនអាចទិញហ៊ុនធនាគារ អេស៊ីលីដានៅលើផ្សារហ៊ុនបានពោលគឺអ្នកមានលុយតិចក៏អាចទិញហ៊ុន អេស៊ីលីដាបានព្រោះ១ហ៊ុនតម្លៃត្រឹមតែខ្ទង់៧ពាន់រៀលហើយគេអនុញ្ញាតឲ្យទិញចាប់ពី១ឡើងទៅ។

 

ខាងក្រោមនេះជាជំហានដែលអ្នកត្រូវធ្វើឲ្យខាតតែបានដើម្បីអាចទិញហ៊ុន អេស៊ីលីដាលើផ្សារហ៊ុនទទួលបានចំណូលពីភាគលាភជារៀងរាល់ឆ្នាំ។

 

 ជំហានទី១៖ សិក្សាពីមូលដ្ឋាគ្រឹះនៃការវិនិយោគហ៊ុន

ផ្សារភាគហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាយើង ដូច្នេះបងប្អូនត្រូវសិក្សាស្វែងយល់ជាមុនសិន ព្រោះការទិញហ៊ុនមិនមែនស្រួលដូចការទិញនំញ៉ាំឡើយ។ បើមិនបានសិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគហ៊ុន មិនចេះប្រើកញ្ចប់លុយវិនិយោគទេនោះ បងប្អូនអាចនឹងខកបំណងពេលដាក់លុយវិនិយោគ។ គ្រប់ការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យ ដូច្នេះគួរសិក្សាស្វែងយល់ដើម្បីកាត់បន្ថយហានិភ័យ។ ដើម្បីសិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគភាគហ៊ុនបងប្អូនអាចចុចនៅទីនេះដើម្បីសិក្សាស្វែងយល់

 

ជំហានទី២៖ បើកគណនីជួញដូរភាគហ៊ុន

ដើម្បីទិញហ៊ុនបានអ្នកត្រូវមានគណនីជួញដូរ។ បច្ចុប្បន្នការបើកគណនីជួញដូរមានភាពងាយស្រួលណាស់ដោយអ្នកអាចបើកគណនីជួញដូរតាមអនឡាញក្នុងApp PhsarHun បាន។ ដូច្នេះសូមDownload App PhsarHun ហើយបើកគណនីជួញដូរ។ របៀបបើកគណនីជួញដូរសូមចុចមើលទីនេះ

 

ជំហានទី៣៖ ស្នើដំណើរការគណនី CSX Trade ដើម្បីទិញហ៊ុនតាមទូរស័ព្ទដៃ

បន្ទាប់ពីអ្នកបើកគណនីជួញដូររួចហើយ ក្រុមហ៊ុនមូលបត្រ(Broker) នឹងផ្ញើរលេខអត្តសញ្ញាណវិនិយោគិន( Investor ID) និងលេខគណនីជួញដូរមកឲ្យអ្នកតាមអ៊ីម៉ែល។ បន្ទាប់មកអ្នកអាចយកលេខអត្តសញ្ញាណវិនិយោគិន( Investor ID) និងលេខគណនីជួញដូរមកស្នើដំណើរការគណនី CSX Trade ក្នុង App CSX Trade ក្នុងទូរស័ព្ទដៃរបស់អ្នក។ បងប្អូនអាចចុចទីនេះ ដើម្បីស្នើដំណើរការគណនីMTS លើApp CSX Trade ដើម្បីអាចទិញហ៊ុនតាមទូរស័ព្ទដៃបាន។

 

ជំហានទី៤៖ វេរលុយទៅកាន់គណនីជួញដូរដើម្បីទិញហ៊ុន

 បន្ទាប់ពីអ្នកបានស្នើដំណើរការគណនីCSX Trade បានជោគជ័យហើយនោះ ជំហានបន្ទាប់គឺអ្នកត្រូវវេរលុយពីគណនីធនាគាររបស់អ្នកទៅកាន់គណនីជួញដូរដើម្បីដាក់លុយទិញហ៊ុន។ ចំពោះរបៀបវេរគឺអាចខុសគ្នាដូច្នេះអ្នកអាចសួរបុគ្គលិកក្រុមហ៊ុនមូលបត្រ(Broker) ដែលអ្នកបានបើកគណនីជួញដូរជាមួយ។ បច្ចុប្បន្នគឺងាយស្រួល អ្នកអាចវេរលុយតាម App ធនាគារទៅកាន់គណនីជួញដូរបាន។

 

ជំហានទី៥៖ រៀនទិញហ៊ុនតាមទូរស័ព្ទដៃក្នុង App CSX Trade

នេះជាជំហានចុងក្រោយបន្ទាប់ពីអ្នកបានអនុវត្តធ្វើជំហានទី១ដល់៤ដូចដែលបានរៀបរាប់ខាងលើរួចហើយនោះ អ្នកអាចអនុវត្តទិញលក់ហ៊ុនជាក់ស្ដែងតាមទូរស័ព្ទដៃ។ បងប្អូនអាចចុចទីនេះ ដើម្បីស្នើដំណើរការគណនីMTS លើApp CSX Trade ដើម្បីអាចទិញហ៊ុនតាមទូរស័ព្ទដៃបាន។

 

គួរបញ្ជាក់ផងដែរថាការទិញហ៊ុនគឺជាការវិនិយោគហើយការវិនិយោគគឺសុទ្ធតែមានហានិភ័យ ហើយការវិនិយោគលើផ្សារហ៊ុនក៏មានហានិភ័យដូចការវិនិយោគផ្សេងៗទៀតដែរ។ ដូច្នេះមុននឹងវិនិយោគលើផ្សារហ៊ុន អ្នកត្រូវសិក្សាស្វែងយល់សិន។

 

ការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និង ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia