ក្រោយទទួលបានភាពជោគជ័យនៅផ្សារទំនើបទី១ (ខេម៉ល វេងស្រេង) ក្រុមហ៊ុនអឺបេនលែន (Urbanland) ក៏បានបើកការដ្ឋានសាងសង់ផ្សារទំនើប ខេ ម៉ល (K Mall) ថ្មីមួយទៀតដែលឈ្មោះថា ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat)។ ខណៈបច្ចុប្បន្នគម្រោងផ្សារថ្មី ខេម៉ល ទី២ នេះបាននិងកំពុងដំណើរការសាងសង់យ៉ាងស្រស្រាក់ស្រស្រាំផងដែរ។
យ៉ាងណា តាមការបញ្ជាក់របស់ក្រុមហ៊ុន Urbanland មកកាន់ Business Cambodia បានឲ្យដឹងថា ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នេះគ្រោងបើកឲ្យដំណើរការនៅក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះហើយ។ ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុន និងយីហោធំៗ ដូចជា អ៊ែរអេស៊ា ខេមបូឌា ដែលជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងតំបន់ និងភោជនីយដ្ឋាន THAI SMITH បានចុះហត្ថលេខាដើម្បីបើកទីតាំងរបស់ពួកគេនៅក្នុងផ្សារទំនើបនេះដែរ។
សូមជម្រាបថា ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ហើយផ្ទៃដីទំហំជិត ១ ហិកតាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 2 ជាប់ច្រកចេញចូលបុរីចន្ទគីរី ត្រឹមតែ ៥ នាទីពីមហាវិថីសម្តេច ហ៊ុន សែន និងត្រឹមតែ ១៥ នាទីពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ សម្រាប់លោកអ្នកដែលចង់ជួលទីតាំងដាក់លក់ផលិតផលរបស់ខ្លួននៅក្នុងថ្មីមួយនេះ អាចធ្វើការទំនាក់ទំនងបានតារយៈលេខទូរស័ព្ទ៖ 099 888 596 ៕