កាន់តំណែងបាន១ខែ ត្រាំទាញការវិនិយោគនៅអាមេរិកគិតជាទឹកប្រាក់១.៦៣ពាន់ពាន់លាន$ ពីបុគ្គលនិងក្រុមហ៊ុន៥នេះ
Toeuy HongFEBRUARY 26 202578 views

បងប្អូនមួយចំនួនប្រហែលជាដឹងហើយថាលោក Dondal Trump ប្រធានាធិបតីអាមេរិកធ្លាប់ជាអ្នករកស៊ីនិងជាអ្នកជំនួញអចលនទ្រព្យនៅសហរដ្ឋអាមេរិក។ ដូច្នេះពេលលោកដឹកនាំសហរដ្ឋអាមេរិកលោកតែងតែគិតអាមេរិកជាធំពោលគឺធ្វើម៉េចឲ្យអាមេរិកចំណេញនិងឈរជាមហាអំណាចរបស់ពិភពលោក។

 

ដូច្នេះនៅក្រោមការដឹកនាំរបស់លោកត្រឹមតែមួយខែប៉ុណ្ណោះ លោកអាចទាញឲ្យក្រុមហ៊ុនធំៗមកវិនិយោគនៅអាមេរិកគិតជាទឹកប្រាក់បូលបញ្ជូលគ្នាប្រមាណជាង១.៦៣ពាន់ពាន់លានដុល្លារអាមេរិក។

 

ខាងក្រោមនេះជាក្រុមហ៊ុនទាំងដែលបានចាប់ផ្ដើមវិនិយោគនៅទឹកដីសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំ៖

 

១. ក្រមហ៊ុនផលិតដែកថែប Nippon Steel វិនិយោគ១៤.១ពាន់លានដុល្លារ

២. លោក Hussain Sajwani ជាសេដ្ឋីអារ៉ាប់វិនិយោគ២០ពាន់លាដុល្លារ

៣. ក្រុមហ៊ុនបច្ចេកវិទ្យាយក្សApple វិនិយោគ៥០០ពាន់លានដុល្លារក្នុងរយៈពេល៤ឆ្នាំ

៤. ក្រុមហ៊ុន Stargate វិនិយោគ៥០០ពាន់លានដុល្លារក្នុងរយៈពេល៤ឆ្នាំ

៥. ប្រទេសអារ៉ាប់ប៊ីសាអូឌីវិនិយោគ៦០០ពាន់លានដុល្លារ។

 

គួរបញ្ជាក់ផងដែរថាក្នុងចំណោមក្រុមហ៊ុនទាំង៥ដែលបានរៀបរាប់ខាងលើនេះ មានតែក្រុមហ៊ុនApple ប៉ុណ្ណោះដែលជាក្រុមហ៊ុនអាមេរិកនិងបន្ថែមទុនវិនិយោគយ៉ាងមហាសាលស្របពេលដែលលោកត្រាំប្រកាសយកពន្ធនាំចូល។ ក្រុមហ៊ុននេះបន្ថែមទុនវិនិយោគ៥០០ពាន់លាដុល្លារដោយផ្ដោតវិនិយោគលើការផលិត AI Server ហើយគ្រោងនឹងបង្កើតរោងចក្រServer នៅទីក្រុង Houston នៃរដ្ឋតិចសាស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia