ចង់ដឹងប្រា.ក់ខែខ្លួនឯងជាប់ពន្ធប៉ុន្មាន? នេះជាពន្ធប្រាក់បៀវត្សឆ្នាំ២០២៥ និងរបៀបគណនា
Kan DaraFEBRUARY 26 20255.8 K views

ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា បានកំណត់អត្រាពន្ធលើប្រាក់បៀវត្សាថ្មី ដែលអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥។ តាមអនុក្រឹត្យនេះ ប្រាក់បៀវត្សប្រចាំខែចាប់ពី ១,៥០០,០០០ រៀលឡើងទៅ នឹងត្រូវបង់ពន្ធតាមអត្រាដែលបានកំណត់។  

 

អត្រាពន្ធលើប្រាក់បៀវត្សប្រចាំខែមានដូចខាងក្រោម៖

 

  • ពី ០៛ ដល់ ១,៥០០,០០០៛ អត្រាពន្ធ ០ %
  • ពី ១,៥០០,០០១៛ ដល់ ២,០០០,០០០៛ អត្រាពន្ធ  ៥%
  • ពី ២,០០០,០០១៛ ដល់ ៨,៥០០,០០០៛ អត្រាពន្ធ ១០%
  • ពី ៨,៥០០,០០១៛ ដល់ ១២,៥០០,០០០៛ អត្រាពន្ធ ១៥%
  • លើសពី ១២,៥០០,០០០៛ អត្រាពន្ធ ២០% ។
  •  

    របៀបគណនា

     

    ឧទាហរណ៍៖ កម្មករនិយោជិត នៃរោងចក្រ សហគ្រាស ម្នាក់មានប្រាក់បៀវត្ស ២ ០០០ ០០០ រៀល ដែលក្នុងនោះមានប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរនិងថ្លៃបាយសរុបចំនួន ២០០ ០០០ រៀល។ (ចំណាំ៖ ចំពោះកម្មករនិយោជិត នៃរោងចក្រ សហគ្រាស ប្រសិនបើប្រាក់បៀវត្សជាប់ពន្ធ មានរួមបញ្ចូលនូវប្រាក់ឧបត្ថម្ភដែលទទួលបានពីការបំពេញការងារ ប្រាក់ឧបត្ថម្ភនោះត្រូវបានអនុញ្ញាតឱ្យដកចេញពីប្រាក់បៀវត្សជាប់ពន្ធ)។

     

    នាំឲ្យ៖

    មពបវ = ២ ០០០ ០០០៛ – ២០០ ០០០៛ = ១ ៨០០ ០០០៛ (ត្រូវជាប់ពន្ធតាមអត្រា ៥%)

    លបព = ៧៥ ០០០៛

    ពបវ = (១ ៨០០ ០០០៛ x ៥%) - ៧៥ ០០០៛ = ១៥ ០០០៛។

     

    គួរជម្រាបផងដែរថា អគ្គនាយកដ្ឋានពន្ធដារក៏បានបង្កើត App មួយដែលមានឈ្មោះថា “GDT Salary Tax Cambodia” ដោយឡូហ្គរបស់វាមានអក្សរប្រាក់រៀល។ ដូច្នេះសម្រាប់បងប្អូនដែលចង់ដឹងប្រាក់ខែខ្លួនតើគេកាត់ពន្ធប៉ុន្មានភាគរយ គ្រាន់តែបំពេញចំនួនប្រាក់ខែសរុបចូល និងចុចពាក្យ “គណនាពន្ធ” នោះគេនឹងបង្ហាញពីអត្រាពន្ធដែលត្រូវកាត់ច្បាស់ៗតែម្តង៕

     

    Kkk

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia