ការសិក្សា៖ ពាក្យ២ម៉ាត់នេះ ជាអាថ៌កំបាំងនៃ​ទំនាក់ទំនង​ជោគជ័យ​និង​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​កំពូល
Kan DaraFEBRUARY 1 2023616 views

អាថ៌កំបាំងធំមួយ ជួយឲ្យទំនាក់ទំនងស្នេហា ឬទំនាក់ទំនងរវាងមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ឬក្រុមមួយផ្សេងទៀតជោគជ័យខ្លាំង និងអាចកសាងខ្លួនក្លាយជាអ្នកគ្រប់គ្រងកំពូល ពឹងផ្អែកទៅលើពាក្យតែពីរម៉ាត់ប៉ុណ្ណោះគឺ «អរគុណ»

អ្នកចិត្តសាស្ត្រ វេជ្ជបណ្ឌិត John Gottman និងវេជ្ជបណ្ឌិត Julie Schwartz Gottman ដែលបានសិក្សាលើគូស្វាមីភរិយាចំនួន ៤០,០០០នាក់ បានរកឃើញថាពាក្យ «អរគុណ» សាមញ្ញបំផុតមួយឃ្លាបានជាប់ចំណាប់ថ្នាក់លេខមួយ ដែលប្រើក្នុងទំនាក់ទំនងជោគជ័យខ្លាំង ហើយវាក៏ត្រូវបានអនុវត្តច្រើនបំផុតក្នុងពិភពជំនួញផងដែរ។

នៅក្នុងសៀវភៅមានចំណងជើងថា “Say Thank You for Everything: The Secrets of Being a Great Manager” សរសេរដោយលោក Jim Edwards បានលើកឡើងថា៖ «អ្នកអាចកាត់បន្ថយភាពតានតឹងការងារស្ទើរតែទាំងអស់របស់បុគ្គលិកដោយគ្រាន់តែនិយាយថា "អរគុណសម្រាប់ការធ្វើវា ... អ្នកបានបំពេញការងារជាច្រើន"»

ជាមួយគ្នានេះ ការស្ទង់មតិលើកម្មករអាមេរិកចំនួន ១,៥០០នាក់ ៧៥% គិតថាការលើកទឹកចិត្ត និងសីលធម៌របស់ក្រុមហ៊ុននឹងប្រសើរឡើងជាមួយនឹងពាក្យ «អរគុណ» យ៉ាងសាមញ្ញពីអ្នកគ្រប់គ្រង។ ប៉ុន្តែជាក់ស្តែងភាគច្រើនពួកគេមិនសូវទទួលបានការដឹងគុណនោះទេ។ សម្រាប់ហេតុផលដែលមនុស្សចូលចិត្តពាក្យអរគុណ ដោយសារវាធ្វើឲ្យយើងមានអារម្មណ៍ត្រូវបានគេយកចិត្តទុកដាក់ និងកោតសរសើរ។ ម្លោះហើយ អ្នកគ្រប់គ្រងគួរនិយាយពាក្យ «អរគុណ» សម្រាប់កិច្ចការតូចៗប្រចាំថ្ងៃ វាបង្ហាញពីឥរិយាបថគិតគូ និងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់អ្នកក្រោមបង្គាប់ ឬដៃគូ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia