ថ្ងៃនេះថៃ ស្នើដាក់បញ្ចូលផ្លូវការពិធីបុណ្យសង្រ្កាន្ត​ ជាបេតិកភណ្ឌវប្បធម៌អរូបី នៅអង្គការយូណេស្កូ
Ping Chou EngDECEMBER 6 2023309 views

យោងតាមការចុះផ្សាយពីកាសែត Nation Thailand កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បាន​ឱ្យដឹងថាប្រទេសថៃនឹងស្នើបញ្ចូលពិធីបុណ្យសង្គ្រាន្ក ជាបេតិកភណ្ឌវប្បធម៌អរូបី នៅអង្គការយូណេស្កូ នៅថ្ងៃទី០៦ ខែធ្នូនេះនាទីក្រុង Kasane ប្រទេស Botswana វេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង២: ៤៥នាទីរសៀលនារាជធានីបាងកក។

ប្រភពដដែលបានឱ្យដឹងថាអ្នកស្រី Penpisut Jintasophon អ្នក​នាំពាក្យ​ក្រសួង​ បាន​មាន​ប្រសាសន៍​ថា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌លោក Sermsak Pongpanit កំពុង​អញ្ជើញ​មនុស្ស​ឱ្យ​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ពិធី​នៅ​ទីលាន Lan Khon Muang ទល់​មុខ​សាលា​ក្រុង​បាងកកដើម្បីឱ្យ ប្រជាជនថៃទាំងអស់ចូលរួមក្នុងការប្រារព្ធពិធីបុណ្យអបអរ នឹងទន្ទឹងរង់ចាំការប្រកាសរបស់អង្គការយូណេស្កូជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ស្អែកនេះបន្ទាប់ពី ក្រសួង​វប្បធម៌​បាន​ស្នើ​សុំ "​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ថៃ" ទៅ​អង្គការ UNESCO ដើម្បី​ទទួល​ស្គាល់ ICH ( បេតិភណ្ឌវប្បធម៌អរូបី)។

នៅក្នុងការអបអរនេះដែរនាយករដ្ឋមន្រ្តី ស្រេថាថាវីស៊ីន នឹងអញ្ជើញជាអធិបតីក្នុងពិធីដើម្បីធ្វើពិធីច្រូចទឹកព្រះពុទ្ធរូបដែលគេតែងធ្វើឡើងជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំនាខែមេសា និងទស្សនាការប្រគំតន្រ្តីបុរាណរបស់ថៃផងដែរ។

បន្ថែមពីនោះអ្នកដឹកនាំគណបក្សភឿថៃលោក Paetongtarn Shinawatra ដែលជាប្រធានគណៈកម្មាធិការថាមពលជាតិទ​ន់ភ្លន់ (Soft Power)បានប្រកាសពីការប្រារព្ធពិធីបុណ្យ Songkran (សង្គ្រាន្ក) មួយខែពេញក្នុងខែមេសានាឆ្នាំក្រោយ ក្នុងគោលបំណងលើកកំពស់ព្រឹត្តិការណ៍នេះជាអំណាចទន់របស់ប្រទេសថៃ។

គួរជម្រាបផងដែរថាការស្នើសុំនេះប្រសិនបើត្រូវបានប្រកាសជាផ្លូវការនោះពិធីបុណ្យ Songkran (សង្រ្កាន្ត) នឹងក្លាយជាប្រពៃណីថៃទី៤ ដែលទទួលបានការទទួលស្គាល់ពីអង្គការយូណេស្កូថាជាបេតិកភណ្ឌវប្បធម៌អរូបី ដែលក្នុងនោះ៣​ផ្សេង​ទៀត​គឺ​សិល្បៈ​សម្ដែង Khon ម៉ាស្សា​ថៃ និង​​ Nora dancing៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia